ឈើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចម្រុះ​រុក​រកឃើញ​សង្ស័យ​បាត់បង់​អស់​មួយចំនួនធំ​

05-February-2016 | ដោយ មែន កំសត់


​ខេត្តមណ្ឌលគិរី​៖​ពេល​ថ្មីៗ​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី សហការ​ជាមួយ​សមត្ថ​កិ​ចំរុះ​ស្រាវជ្រាវ​រកឃើញ​ឈើ​ខុសច្បាប់​ប្រមាណ​ជាង​៤00​កំណាត់​ហើយ​ធ្វើការ​រឹបអូស  ការ​រឹបអូស រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា បាត់អស់​មួយចំនួនធំ​ទៅហើយ ។​

​សូមបញ្ជាក់ថា ឈើ​ហ៊ុ​ប​មូល​និង​ឈើ​ឡាំង​ជា​បួន​ជ្រុង​ប្រភេទ​ឈើ​លេខ​មួយ​មាន​ចំនួន​រាប់រយ​កំណាត់​ដែល​គេ​កាប់ អារ រំលំ​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ណាំ​លៀរ​នៅ​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​នៅពេល​ថ្មីៗ​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​សហការ​ជាមួយ​សមត្ថ​កិ​ចំរុះ​ស្រាវជ្រាវ​រកឃើញ​ឈើ​ខុសច្បាប់​ប្រមាណ​ជា​៤០០​កំណាត់​ត្រូវ​រឹបអូស ។ សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ប៊ូ​ស្រា​ឱ្យដឹងថា ឈើ​ខុសច្បាប់​ដ៍​ច្រើនសន្ធឹក​សន្ធាប់​ខាងលើនេះ​គឺជា​ឈើ​របស់លោក សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា​និង​លោក​ខន សុខ​ខឿ ន​អតីត​ប្រធាន​ច្រករបៀង​ការពារ​ព្រំដែន​ប៉ុស្តិ៍​៦​ក្រោម​ការឃុបឃិត​ជាមួយ​លោក​រ័ត្ន សុវណ្ណ​នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ណាំ​លៀរ​និង​លោក​ឌឹ​ន ប៊ុនធឿន​នាយករង​ដែន​នេះ​ផងដែរ​។​ទើបបានជា​មេ​យោធា​រូបនេះ​កាប់​បំ​ផ្លា ញ​ព្រៃឈើ​ហាមឃាត់​របស់​រដ្ឋ​បាន​យ៉ាង​រលូន​បែបនេះ ។​

​ប្រជា​សហគមន៍​នៅក្នុង​តំបន់​នេះ​បាន​បន្តទៀតថា ស្របពេល​ដែលមាន​បទ​បញ្ជា​ដ៍​ក្តៅ​គ គុក​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ហើយ​ពួកគាត់​មាន​ចម្ងល់​ថា​ចុះបើ​ព្រៃ ឈើ​ហាមឃាត់​ក្នុង​ដែន​ជំរក​មានការ​កាប់បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។ ក្នុងនោះ​មានការ​បណ្តែតបណ្តោយ​ពី​លោក​រ័ត្ន សុវណ្ណ​នាយក​ដែន លោក​ឌឹ​ន ប៊ុនធឿន​នាយករង​ដែន ព្រមទាំង​លោក​ឈិ​ត សុផល​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មាន​តួនាទី ជា​អ្នកគ្រប់គ្រង​ផ្ទាល់​ផង​នោះ​បណ្តោយឱ្យ​លោក សារិន គឹម​អាត មេ​យោធា​ស្រុក​ពេ​ជ្រា​ដា​ដាក់ពង្រាយ​មនុស្ស​ឱ្យចូល​កាប់ អារ រំលំ​ឈើ​ដឹកជញ្ជូន​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ គគ្រឹកគគ្រេង​ពុំមាន​ការរំខាន​នោះឡើយ ។​ពួកគាត់​បានលើកឡើង​ជា​សំណួរ​ថា តើ​មន្ត្រី​អនុវត្ត​ច្បាប់​ទូទាំង​ខេត្ត​នេះ​បន្ទា ប់​ពី​ស្រាវជ្រាវ​រកឃើញថា​អ្នក​ជាប់​ពាក់​ព័ ន្ធ​ពិតប្រាកដ​ក្នុង​រឿង​បទល្មើស​ខាងលើ​ហើយ​នោះ តើ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ខេត្ត​នេះ​មាន​សមត្ថភាព​ចាត់វិធានការ​ដល់​អ្នក​ជាប់​ពា ក់​ព័ន្ធ​ពិត​ប្រាក​ដែរឬទេ​?​។

​សហគមន៍​ការពារ​ព្រៃឈើ​បានធ្វើការ​សំណូមពរ​ដល់​លោក ឃិន ម៉េង​ស្រេង មេ​យោធា​ខេត្ត​ឱ្យជួយ​ស្រាវជ្រាវ​ពិនិត្យមើល​កូនចៅ​របស់លោក​ផង​។​លោក សារិន គឹម​អាត មេ​យោធា​ស្រុក​ពេ​ជ្រា​ដា​រង​ការចោទប្រកាន់​ខាងលើនេះ​នៅពេលដែល​អ្នកឆ្លើយឆ្លង ព័ត៌មាន​យើង​សុំ​ការបំភ្លឺ​ជុំវិញ​ករណីនេះ​លោក​បាន​ប្រាប់ថា​កំពុង​ជាប់រវល់​ប្រជុំ​។ លោក ឃិន ម៉េង​ស្រេង​មេ​យោធា​ខេត្ត​ធ្លាប់​បានបញ្ជាក់ ថា​ឈើ​នោះ​លោក​បាន​ចាប់​និង​ធ្វើការ​ប្រមូល​ប្រគល់ឱ្យ​ជំនាញ​អស់ហើយ​។​លោក វង់ សុក​សិរី​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល គិរី​ក្រុមការងារ​របស់​មន្ត្រី​ជំនាញ​របស់លោក​កំពុង​បន្ត​ចុះ​ស្រាវជ្រាវរ​កប ទ​ល្មើស​ដើម្បី​ធ្វើការ​រឹបអូស​វត្ថុតាង​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោកនាយ​ខ័​ណ្ឌ​បាន​បន្តទៀតថា​ជាក់ស្តែង​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​តា ម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា​និង​ស្រុ ក​កែវ​សីមា​រកឃើញ​ខុសច្បាប់​បាន​ចំនួន​៦០០​កំណាត់​ជំនាញ​កំពុងធ្វើការ​ប្រមូល​មក រក្សាទុក និង​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​រក​បទល្មើស​ទីតាំង​ផ្សេងៗ​ទៀត​។​លោក អេង ប៊ុន​ហ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​ថា​លោក​កំពុង​ជាប់រវល់​ប្រជុំ​នៅ​ភ្នំពេញ តែ​លោក​បាន​ចាត់ចែង​ឱ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​លើ​រឿងនេះ​ហើយ​។​

​សូម​ជំរាប​ថា ឈើ​ឡាំង​បួន​ជ្រុង​ជាច្រើនរ យ​កំណាត់​នៅក្បែរ​អូរ​ជាប់​ព្រំដែន​ដែល​ជំនាញ​រកឃើញ​កាលពី​ពេលមុន​នោះ ហើយ​មន្ត្រី​ជំនាញ​ថា​និង​រឹបអូស​ចាត់ការ​តាមច្បាប់​នោះ តែ​នៅពេលនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ឈើ​នៅ​ទីនោះ​ត្រូវបាន​គេ ជញ្ជូន​ឆ្លងដែន​ទៅ​លក់​ប្រទេស​វៀតណាម​បាត់អស់​មួយចំនួនធំ​។ ប្រជា​សហគមន៍​ស្នើ​ឱ្យ​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់​​ព័ន្ធ​ដែលជា​មន្ត្រី​អនុវត្ត​ច្បាប់​ខេត្ត​មួយ​នេះ​មេត្តាជួយ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​និង​អ្នកប្រព្រឹត្ត​ក្នុងករណីនេះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​អោយ​ខាន​តែ​បាន​៕

ចំនួនអ្នកទស្សនា

    20604467

  • ថ្ងៃនេះ631
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46861
  • ខែនេះ162011
  • ឆ្នាំនេះ162011
  • សរុប20604467