រតនគិរី៖ ដីព្រៃបំរុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាត្រូវបានគេ រាយ ការណ៏ឲ្យដឹងថាកំពុងរងនូវការកាប់បំផ្លាញ និងឈូសឆាយកាប់ទន្ទ្រានយកជាទ្រព្យសម្បត្តិឯកជន។ដីព្រៃបំរុងទុក របស់រដ្ឋដែលត្រូវបានឃុបឃិតគ្នានេះស្ថិតនៅក្នុងភូមិតាកុកព្នង ភូមិតាកុកច្រាយ ភូមិខ្វែង ឃុំយ៉ាទុង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្រោយពីមានការភ្ញាក់ផ្អើលអំពីការឈួសឆាយដីព្រៃឈើបំ រុងទុករបស់រដ្ឋធ្វើកម្មសិទ្ធិនោះកាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ នាយផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវ លោកឡេង យុគ បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងខាងលើ។ លោកឡេង យុគ បានប្រាប់ ឲ្យដឹងថា នឹងធ្វើការងារនេះ ហើយបច្ចុប្បន្នកំពង់តែត្រួតពិនិត្យឯកសារពាក់ព័ន្ធផ្សេងៗ។ ជាក់ស្តែងនៅលើទីវាលដ៏ធំល្វឹងល្វើយគេសង្កេតឃើញមា នស្នាមប្រើគ្រឿងចក្រឈូសដីព្រៃ ប្រមូលឈើដុតបំផ្លាញចោលមុនពេលសមត្ថកិច្ចចុះទៅដល់ទីនោះ។
ដោយឡែក មេឃុំបរខាំលោករម៉ាម ខេត បានប្រាប់ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដីនោះ ដោយសារតែមេភូមិ និងប្រជាពលរដ្ឋមួយចំនួនគាំទ្រក្នុងរឿងនេះ។ ទាក់ទិនទៅនឹងដីបំរុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាត្រូ វបានគេឃុបឃិតគ្នាកាប់ទន្ទ្រាននិង ឈូសឆាយយកជាទ្រព្យសម្បត្តិនេះដែរ។លោកល័ក្ខ ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិដីនោះបានបញ្ជាក់ថា ដីដែលលោកបានទិញនេះមានចំនួនតែ៤៥ហិកតាប៉ុណ្ណោះ។
លោកល័ក្ខ បន្តទៀតថាដីខាងលើនេះខាងអាជ្ញាធរបញ្ជាក់ថាមិនមានការពាក់ព័ន្ធនោះទេ។ ជាការកត់សំគាល់ឃើញថាខេត្តរតនគិរីបច្ចុប្បន្នដំណាំកសិ ឧស្សាហកម្មកំពុងមានការរីកចំរើន។ប៉ុន្តែដំណាំទាំងនោះត្រូវគេឃើញភាគច្រើនដ៏លើ សលុប គឺបានដាំនៅលើដី ដែលជាដីត្រូវបានគេកាប់ពីដីព្រៃរបស់រដ្ឋ ហើយការទិញនោះទៀតសោត ឯកសារមួយចំនួនត្រូវគេលួចខ្សឹបថា បានលួចបន្លំស្នាមមេដៃគាំទ្ររបស់ប្រជាពលរដ្ឋឬថា អ្នកភូមិបានលក់អោយជាដើម។ល។ គេកំពង់តែរងចាំមើលថាតើដីបំរុងទុករបស់រដ្ឋប្រ មាណ៥០០ហិកតាខាងលើនេះនឹងមានការអនុវត្តច្បាប់ដូចម្តេច? ចំពោះរឿងរ៉ាវទិញដីរដ្ឋដោយខុសច្បាប់៕