សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​

05-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​០៥ កុម្ភៈ ឆ្នាំ២០១៦ព្រឹក​មិញ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សរុប​ចំនួន ៤,៩០១​នាក់ នៅ​សាល​ពិព័រណ៍ កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ សាស្ត្រាចារ្យ និង​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ ជាពិសេស​ក្រសួង​អប់រ​យុវជន និង​កីឡា ដែល​តែងតែ​ខិតខំ​ក្នុងការ​លើកស្ទួយ​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព គុណភាព និង​ប្រសិទ្ធភាព​ទៅ​អនាគត​។​
​សម្តេច​តេ​ជោ បាន​អំពាវនាវ​អោយ​ស្ថាប័ន​ពាក់​ព័​ន្ឋ ជាពិសេស​ក្រសួង​អប់រំ​ត្រូវ​បន្ត​ជំរុញ​កំណែទម្រង់ វិស័យ​អប់រំ​ដើម្បី​ធ្វើអោយ​សមត្ថភាព​សិស្ស​និស្សិត​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ​ដើម្បី​ចូលរួម​ស្ថាបនា និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ទន្ទឹម​និង​នោះ សម្ដេច​តេ​ជោ បាន​រំឭក​អោយ​ក្រសួង មន្ទីរ យកចិត្តទុកដាក់​អំពី​សេវា​តម្រូវ​ការចាំបាច់ និង សេវា​សំណូមពរ ដែល​ត្រូវតែ​អនុវត្តិ​ន៍​អោយមាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ជូន​ដល់​ប្រជាពលរដ្ឋ​។ ក្រសួង និង​មន្ទីរ​ទាំងអស់​ត្រូវ​ពិនិត្យ​អោយបាន​ច្បាស់​ថា​អ្វី​ទៅជា សេវា​តម្រូវ​ការចាំបាច់​ទាំងនោះ​?

​សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា ការសម្រេច​ប​ន្ឋូ​រ​បន្ថយ​តម្លៃ​សេវា​មួយចំនួន​ជួយ​ដល់​ពលរដ្ឋ រួមទាំង​មិន​តម្រូវអោយ​បង់ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​កម្លាំង​125 CC ចុះក្រោម មិនអោយ​បង់ថ្លៃ​ក្នុងការ​ផ្ទេរ​កម្ម​សិទ្ឋិ​អចលនៈទ្រព្យ​ពី​ជីដូន​ជីតា​ទៅ​ចៅ ពី​ឪពុកម្តាយ​ទៅ​កូន ពី​ប្រព​ន្ឋ​ទៅ​ប្តី​ឬ​ពី​ប្តី​ទៅ​ប្រព​ន្ឋ មិនអោយ​បង់លុយ​ធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង និង​ផ្លូវជាតិ​លេខ​៤ គឺ​បាន​ជួយ​សម្រាល​ការចំណាយ​របស់​ពលរ​ដ្ឋ​បាន​មួយកម្រិត​ធំ ហើយក៏​គ្មាន​ប៉ះពាល់​ធំដុំ​អ្វី​ដល់​ដំណើរការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ឡើយ​។ ដូច្នេះ​អ្វីៗ​ដែល​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន គឺ សម្តេច​តេ​ជោ នឹង​បន្ត​ជួយ​ប្រជាពលរដ្ឋ​ជានិច្ច​។​

​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ឧបទ្ទវហេតុ​ផ្សេងៗ​ដូចជា​គ្រោះ​អគ្គីភ័យ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ មុននឹង​បញ្ចប់​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​ជ័យលាភី​ទាំងអស់​ប្រកបដោយ​បរិយាកាស​រីករាយ ព្រមទាំង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​និស្សិត​ទាំងអស់​ក្នុង​ភាព​ស្និ​ទ្ឋ​ស្នាល​បំផុត​៕

ចំនួនអ្នកទស្សនា

    20680897

  • ថ្ងៃនេះ121
  • ម្សិលមិញ3511
  • សប្តាហ៍នេះ12771
  • ខែនេះ238441
  • ឆ្នាំនេះ238441
  • សរុប20680897