សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​

05-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨និង០០​នាទី នៅ​វិមាន​ព្រឹទ្ធសភា មាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមាន​របៀបវារៈ រួមមាន​៖១. ពិនិត្យ និង​សម្រេច​សំណើ​របស់​គណៈកម្មការ​ទី​២ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​គណនេយ្យ និង​សវនកម្ម ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៨​ព្រឹទ្ធសភា នីតិកាល​ទី​៣/-២. កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​លើក​ទី​៨ ព្រឹទ្ធសភា នីតិកាល​ទី​៣​។​/-៣. ពិនិត្យ និង​សម្រេច លើ​របាយការណ៍ អនុវត្ត​ចំណូល​-​ចំណាយ​ថវិកាជាតិ របស់​ព្រឹទ្ធសភា​ឆ្នាំ​២០១៥/-៤. ពិនិត្យ និង​សម្រេច​អំពី​គម្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​ឆ្នាំ​២០១៦ របស់​ព្រឹទ្ធសភា ។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍ របស់​គណៈកម្មការ ដែលជា​វិស័យ​ពាក់ព័ន្ធ របាយការណ៍​របស់ ឯកឧត្តម​អគ្គលេខាធិការ​ព្រឹទ្ធសភា និង​ស្តាប់​មតិ​ពិភាក្សា​របស់​អង្គប្រជុំ​រួចមក អង្គប្រជុំ​បានអនុម័ត​ជា​ឯក​ច័​ន្ឆ​៖ កំណត់​យក​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​៨ ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨​និង​០០​នាទី​ព្រឹក ដោយមាន​របៀបវារៈ តែមួយ​គឺ​៖ ពិនិត្យ ឲ្យ​យោបល់​លើ សេចក្តីព្រាងច្បាប់ ស្តីពី​គណនេយ្យ និង​សវនកម្ម ។​យល់ព្រម​លើ​របាយការណ៍ អនុវត្ត​ចំណូល​ចំណាយ ថវិកាជាតិ របស់​ព្រឹទ្ធសភា ឆ្នាំ​២០១៥​និង​យល់ព្រម​លើ​គម្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​ឆ្នាំ​២០១៦ របស់​ព្រឹទ្ធសភា​៕

ចំនួនអ្នកទស្សនា

    20603947

  • ថ្ងៃនេះ111
  • ម្សិលមិញ16391
  • សប្តាហ៍នេះ46341
  • ខែនេះ161491
  • ឆ្នាំនេះ161491
  • សរុប20603947