សម្ដេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន «​អតីតកាល​ដ៏​កំសត់​របស់​សម្តេច​និង​មិនត្រូវ​ឱ្យមាន​ទៀត​ទេ​លើ​ទឹកដី​ដ៏​កំសត់​របស់​យើង»

06-February-2016 | ដោយ មែន កំសត់

  ​ភ្នំពេញ​៖ នា​ថ្ងៃទី​០៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១២​និង​១​នាទី​សម្ដេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​នូវ​អតីតកាល​ដ៏​កំសត់​របស់​សម្តេច​តេ​ជោ​លើ​ផេ​ក​របស់​សម្ដេច​ថា​៖« មេរៀន​ឈឺចាប់​ពី​អតីតកាល​មិនត្រូវ​ឱ្យមាន​ទៀត​ទេ​លើទឹក​ដី​ដ៏​កំសត់​របស់​យើង  ដោយ សហការី បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់ ! មុន​មាន​ថ្ងៃនេះ​យើង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​លំបាក​យ៉ាងខ្លាំង​។ គ្រួសារ​នីមួយៗ​ត្រូវ​ចាប់ផ្តើម​ពី​បាត​ដៃទទេ​ជាមួយនឹង​ការ​ត្រូវ​វិលត្រឡប់​ទៅរក​ភូមិកំណើត ស្វែងរក​ក្រុមគ្រួសារ​បន្ទាប់ពី ប៉ុល ពត ជម្លៀស​។ រដ្ឋាភិបាល​នា​សម័យ​នោះ ដែល​ភាគច្រើន​ដឹកនាំ​ដោយ​ខ្ញុំ ត្រូវ​ស្ថិតក្នុង​សភាពការណ៍ ដ៏​លំបាក ព្រោះ​ប្រទេសជាតិ​ស្ថិតក្នុង​កាលៈទេសៈ​មា​នស​ន្តិ​ភាព​ផង និង​មាន​សង្គ្រាម​ផង​។ គ្រោះទឹកជំនន់ និង​រាំងស្ងួត​តែង​កើតមាន ដែល​តម្រូវឱយ​មន្ត្រី​ថ្នាក់ដឹកនាំ​ចុះ​ជាប់​ជាមួយ​ប្រជាជន​ឬ​រហូត​ទៅកាន់​សមរភូមិ រួមសុខ រួមទុក្ខ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ការពារ​ប្រជាជន​ពី​ការវាយប្រហារ​ពី​ពួក ប៉ុលពត ទៀតផង​។

​សម្ដេច​ក៏បាន​បញ្ជាក់​ផងដែរ​ថាៈ ពេលនេះ​ប្រទេស​មាន​សន្តិភាព​ទាំងស្រុង​ដែ ល​ផ្តល់​លទ្ធភាព​ឱ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ មេរៀន​ឈឺចាប់​ពី​អតីតកាល​មិនត្រូវ​ឱ្យមាន​ទៀត​ទេ​លើទឹក​ដី​ដ៏​កំសត់​របស់​យើង​៕

ចំនួនអ្នកទស្សនា

    20604637

  • ថ្ងៃនេះ801
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47031
  • ខែនេះ162181
  • ឆ្នាំនេះ162181
  • សរុប20604637