ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៦ម្សិលម៉ិញនេះក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត
សម្ដេចបានថ្លែងថាអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំពោះការធ្វើសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដោយ ថាកន្លងមកមន្ត្រីគ្រប់ជាន់ថ្នាក់ បង្កការលំបាកដល់ពលរដ្ឋវាស្ទក់។
សម្តេចក៏បន្តថា៖”បញ្ហាស្ថិតនៅត្រង់ថាធ្វើការវាស្ទក់តែប៉ុណ្ណឹងទេតែគេកើតមកអាហ្នឹងតម្រូវការប្រទេសជាតិអាហ្នឹង
សេវាតម្រូវការមនុស្សម្នាក់ៗត្រូវមានអត្តសញ្ញាណប័ណ្ណអាហ្នឹង សេវាតម្រូវការសៀវភៅគ្រួសារដូច្នេះត្រូវ ធ្វើអាហ្នឹងឲ្យល្អមន្ត្រីគ្រប់ថ្នាក់ធ្វើកិច្ចការហ្នឹងឲ្យល្អ”៕