ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ថ្លែងថា ក្រសួងអប់រំយុវជននិងកីឡា បានធ្វើវិមជ្ឈការ និងសហវិមជ្ឈការតាម គោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋភិបាល គឺត្រូវផ្ទេរអំណាច គ្រប់គ្រងកម្រិតបឋមសិក្សាចុះ ឲ្យក្រុងស្រុកជាគ្រប់គ្រងនៅឆ្នាំ២០១៩ទូទាំង ប្រទេស។
តាមគម្រោង នៅឆ្នាំ២០១៦នេះ ក្រសួងអប់រំ នឹងផ្ទេរសាកល្បងឲ្យ ខេត្តបាត់ដំបងអនុវត្តមុនគេ ដើម្បីធ្វើជាគំរូ។ សម្តេចស ខេង បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និង លើកទិសដៅ ការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តនៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៦ និងក្រោយពី អំណានរបស់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បង្ហាញរបាយការណ៍ ស្តីពី លទ្ធផលការងារលើគ្រប់វិស័យទូទាំងខេត្តក្នុងឆ្នាំ២០១៥ និងលើក ទិសដៅការងារបន្តឆ្នាំ២០១៦ ។