ឯកឧត្តម ខៀវ កា​ញារីទ្ធ​រដ្ឋមន្ត្រីក្រសួង ​ព័ត៌មាន ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ផ្សាយ​ច្បាប់​ចរាចរណ៍ និង​ភាពយន្ត​ទូរទស្សន៍​ជាតិ​កម្ពុជា​

08-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម ខៀវ កា​ញា​រីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ផ្សាយ​ច្បាប់​ចរាចរណ៍ និង​ភាពយន្ត​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​សាល​ព្រះវិហារ​នៃ​ក្រសួង​ព័ត៌មាន​។​

​កិច្ចប្រជុំ​នោះ​ក៏មាន​ការចូល​ពី​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​លោក​លោកស្រី​ជា​តំណាង​ទូរទស្សន៍​គ្រប់​ស្ថានីយ៍​និង​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​មួយចំនួន​ផងដែរ​។​

នាឱកាស​នោះ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មានមតិ​សំណេះសំណាល​និង​បានធ្វើ​ការស្នើ​សូម​ដល់​បណ្ដា​ទូរទស្សន៍​គ្រប់​ស្ថានីយ៍​ដែលមាន​វត្តមាន​និង​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​ត្រូវ​បង្កើន​ការយកចិត្ត​ផលិត​ជា​វីដេអូ​អប់រំ​ផ្សព្វផ្សាយ រឿង​ខ្លីៗ​ស្ដីពី​ការអប់រំ​និង​ការអនុវត្តន​ច្បាប់​ចរាចរណ៍ សំដៅ​ឲ្យ​មានការ​ចាប់អារម្មណ៍​ដ​ល់​ទស្សនិកជន​ឬក៏​បើសិនជា​អាចមាន​លទ្ធភាព​យើង​អាច​ផលិត​ជា​ខ្សែភាពយន្ត​ក៏បាន ហើយ​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ ដល់​បណ្ដា​ទូរទស្សន៍​ខ្លះ​ដែល​បាន​យកចិត្ត​និង​ផ្សព្វផ្សាយ​លើ​ការងារ​គ្រប់​រូបភាព​ដូចជា ចរាចរណ៍ គ្រឿងញៀន​--​។​ល​។​បានល្អ ឯកឧត្តម​ក៏បាន​បន្ត​ដែរ​ថា យើង​រស់នៅ​ក្នុងសង្គម​មួយ​គឺត្រូវធ្វើ​ការជួយ​ចែករំលែក​និង​សហការគ្នា​ទើប​សង្គម​មានការ​អភិវឌ្ឍ​ទោះបីជា​មិនបាន​ទាំងស្រុង​ក៏​កាត់បន្ថយ​គ្រោះថ្នាក់​បាន​មួយកំរិត​ដែរ ហើយ​ឯកឧត្តម​ក៏​សូម​ជូនពរ​ដល់​សមាជិក​សមាជិកា​ដែល​ចំណាយពេល​ចូលរួម​ការប្រជុំ​ថ្ងៃនេះ​ប្រកបដោយ​ភាព​រីករាយ​និង​សូម​ជូន​ពរមាន​សេចក្ដីសុខ​សំណាងល្អ សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ នាឱកាស​ចូលឆ្នាំ​ចិន​វៀតណាម​នេះ​៕


ចំនួនអ្នកទស្សនា

    20604767

  • ថ្ងៃនេះ931
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47161
  • ខែនេះ162311
  • ឆ្នាំនេះ162311
  • សរុប20604767