សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ការផលិត​ខ្សែភាពយន្ត ក្នុង​របប​ ប៉ុលពត ដែល​រៀបចំ​ដោយ តារា Hollywood គឺ ពិត​ជាមាន​សារៈប្រយោជន៍​

09-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​ចាត់ទុកថា ការផលិត​ខ្សែភាពយន្ត ឯកសារ​ស្តីពី​ប្រវត្តិ​ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត ដែល​រៀបចំ​ដោយ តារាភាពយន្ត Hollywood លោកស្រី Angelina Jolie គឺ ពិត​ជាមាន​សារៈប្រយោជន៍ ដល់​ការយល់ដឹង​បន្ថែម អំពី​ជីវិត​តស៊ូ​រស់នៅ​ពិត​ក្នុង​របប​វាយ​ពិឃាត កាប់សម្លាប់ ដែល​បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រាប់លាន​នាក់​ស្លាប់​។​

​តាមរយៈ​គេហទំព័រ Facebook Page សម្តេច​តេ​ជោ​បានសរសេរថា «​ការចូលរួម​ផលិត​ខ្សែភាពយន្ត ឯកសារ​ស្តីពី​ប្រវត្តិ​ជីវិត ក្នុង​ប្រល័យពូជសាសន៍​របប ប៉ុលពត (១៩៧៥-១៩៧៩) ដែល​កំពុង​រៀបចំ​ដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺ​ពិត​ជាមាន​សារៈប្រយោជន៍ ដល់​ការយល់ដឹង​បន្ថែម អំពី​ជីវិត​តស៊ូ​រស់នៅ​ពិត​ក្នុង​របប​វាលពិឃាត​។ ដោយសារ​សង្គ្រាម និង​ការកាប់សម្លាប់ ការបង្ខំ​ធ្វើការ​លើស​កម្លាំង ការ​បង្អត់អាហារ នៅក្រោម​ការដឹកនាំ​រប​ស់ ប៉ុល ពត ទើប​ធ្វើអោយ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់ ត្រូវបាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម័ ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​»​។​

​សម្តេច​បានបញ្ជាក់​ទៀតថា «​យុវជន​ខ្មែរ​ដែល​កើត​មិនទាន់​មួយចំនួន គឺ​មិន​ប្រាកដជា​មិន​ជឿថា ខ្មែរ​យើង​មាន​របប​បែបនេះ កើតមាន​នៅលើ​ទឹកដី​កម្ពុជា​។ អ្វីដែល​កើតឡើង​នៅពេលនោះ គឺ​យើង​មិនអោយ​កើតឡើង ជា​បន្តទៀត​នៅលើ​ទឹកដី​កម្ពុជា ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​»​។​

​សម្តេច​បាន​សរសេរ​ទៀតថា «​ប្រទេសជាតិ​យើង​នៅពេលនេះ គឺ​កំពុង​បោះជំហាន​ឆ្ពោះ ទៅមុខ​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជាទី​សង្ឃឹម​របស់​កម្ពុជា​ទាំងមូល​។ យើង​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព ដើម្បី​កម្ពុជា​កាន់តែ​រីកចម្រើន​លូតលាស់​ខ្ពស់ត្រដែត ទៅមុខ​ជានិច្ច​។ សន្តិភាព បានផ្តល់​ឱកាស​ដល់​ប​រទេស​មក​កំសាន្ត មក​ប្រកប​អាជីវកម្ម និង​មក​ផលិត​ខ្សែភាពយន្ត នៅក្នុង​ប្រទេស​យើង ដូចជា​តារា​ហូលីវូដ​នេះ​ជាដើម​»៕

ចំនួនអ្នកទស្សនា

    20604667

  • ថ្ងៃនេះ831
  • ម្សិលមិញ16391
  • សប្តាហ៍នេះ47061
  • ខែនេះ162211
  • ឆ្នាំនេះ162211
  • សរុប20604667