ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិនិគមលើ (តំបន់ចម្ការមៃសាក់) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីបណ្ដុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ។ បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ បានឲ្យដឹងថា សាកលវិទ្យាល័យនេះ មានតួនាទីជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សលើការស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ៕