សម្ដេច​តេ​ជោ ហ៊ុន សែន​៖«​ខ្ញុំ​មិនមែន នាយករដ្ឋមន្ត្រី​ហ្វេ​ស​ប៊ុ​ក​ទេ​ខ្ញុំ ប្រើ​ហ្វេ​ស​ប៊ុ​ក អាច ទទួលដំណឹង​បាន​លឿន និង​ធ្វើការ​ដោះស្រាយ បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​រហ័ស​ទាន់ពេលវេលា​»

12-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦​នេះ សម្ដេច បាន​អះអាង​និង​មាន​ប្រសា​ន៍​ថា មាន​មនុស្ស​និង​អ្នកវិភាគ​មួយចំនួន ហៅ​សម្ដេច​ថា នាយករដ្ឋមន្ត្រី​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ ការដែល​មាន​ហ្វេ​ស​ប៊ុ​ក​ប្រើ​អាច​ឲ្យ​សម្ដេច​ទទួលដំណឹង​បាន​លឿន និង​ធ្វើការ​ដោះស្រាយ បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​រហ័ស​ទាន់ពេលវេលា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​នៅ​ព្រឹក ថ្ងៃទី​១១ កុម្ភៈ ថា "​មាន​គេ​ហៅ​ឯង​ជា​ប្រមុខ រាជរដ្ឋាភិបាល​ហ្វេ​ស​ប៊ុ​ក​។ ទាល់តែ​បង្កើត​សាលា​ហៅ ពួក​ហ្នឹង​មក​បង្រៀន​។ បើទោះជា​ខ្ញុំ មិនមាន​ហ្វេ​ស​ប៊ុ​ក ក៏​គាត់​(​ប្រជាពលរដ្ឋ​) គង់តែ​មក​ដាក់ពាក្យ បណ្តឹង​នៅផ្ទះ​ខ្ញុំ​ដដែល​ហ្នឹង​។ ជួនកាល​លើកគ្នា​ដាក់​ធ្វើបាតុកម្ម ដាក់ពាក្យ​បណ្តឹង​ថែមទៀត​។ ដូច្នេះ ការ​មាន​ហ្វេ​ស​ប៊ុ​ក វាទ​ទួលបាន​កាន់តែ​លឿន​និង​បញ្ជូនទៅ​ក្រសួង​សា​ម៉ី ដោះស្រាយ​។ មាន​ករណីខ្លះ ឯកឧត្តម ម៉ម ប៊ុនហេង ទទួល​ការដោះស្រាយ​ភ្លាមៗ ក្រោយ​ការបញ្ជូន​ពី​Whatapps របស់ខ្ញុំ​។ និង ករណី​មួយទៀត នៅ​កំពង់ចាម ខ្ញុំ​បាន​ផ្ញើ​Whatapps ទៅ​លន់ លឹម​ថៃ ករណី​ចាប់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ​រឿង​លុយ​៨០​ដុល្លា​ជាប់គុក​។ បើ​ខ្ញុំ​មិនមាន​ទេ ដំណោះស្រាយ​ក៏​មិនអាច​ធ្វើបាន​លឿន​ដែរ​។ តើ​ការដោះស្រាយ​លឿន​បែបនេះ មិនគួរ​ត្រូវបាន​លើកទឹកចិត្ត​ទេ ឬ​យ៉ាងម៉េច​? ខ្ញុំ​មិន​បង់​ចោល​ទម្លាប់​នៃ​ការធ្វើការ​រងា​របស់ខ្ញុំ​នោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​បន្ថែម​ល្បឿន ការងារ​តែប៉ុណ្ណោះ​។ បញ្ហា​របស់​ប្រជាពលរដ្ឋ មិនមែនជា​បញ្ហា​តូចតាច​ទេ សូមកុំ​មើលស្រាល​។​

​សម្ដេច​តេ​ជោ បាន​បន្ថែមថា ពីមុន អាង​អី​ឡើង​ហ្វេ​ស​ប៊ុ​កៗ ដល់​ឥឡូវ ឲ្យ​ក្រ​ញ៉ា​ងៗ (​ចាញ់​សម្តេច​)​។ ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ មិនមែន​បង្កើត​មក ដើម្បី​ប្រឆាំងនឹង​អ្នក​ទេ ប៉ុន្តែ​ដើម្បី​ព​ន្លឿ​ន​ការងារ និង​ប្រសិទ្ធភាព ជូន​ប្រជាពលរដ្ឋ តែប៉ុណ្ណោះ ។​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាស​នៅក្នុង​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ចំនួន​អ្នក​ចូលចិត្ត​(Like)​ជាង​២​លាន​នាក់ ដែល​ចំនួន​នេះ សបញ្ជាក់​ថា មានការ​កើនឡើង​ជាង​ឯកឧត្តម​សម រង្ស៊ី ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើងថា គណបក្ស​របស់ខ្លួន មិន​ចាប់អារម្មណ៍ ពី​ចំនួន​អ្នក​ចុច​ឡាយ លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ​ទេ​។​

​ហើយ​សម្ដេច​ក៏បាន​បន្ថែ​ម​ទៀតផង​ដែរ​ថា សង្គម​ប្រទេសជាតិ​អភិវឌ្ឍន៍​ត្រូវផ្ដោត​សំខាន់​លើ​៤​ចំណុច​(​មនុស្ស ទឹក ផ្លូវ ភ្លើង​)​អ្នកដឹកនាំ​ត្រូវ​យកចិត្តទុកដាក់​លើ​ចំណុច​៤​នេះ​ដោយ​មិនអាច​ខ្វះ​បានឡើយ​បើ​ខ្វះ​ចំណុច​ណាមួយ​ការដឹកនាំ​មិនអាច​ធ្វើ​ឲ្យ​ប្រទេស​ទៅកាន់​ត្រើយ​សុខសន្តិភាព​បានឡើយ​៕

ចំនួនអ្នកទស្សនា

    20605957

  • ថ្ងៃនេះ2121
  • ម្សិលមិញ16391
  • សប្តាហ៍នេះ48351
  • ខែនេះ163501
  • ឆ្នាំនេះ163501
  • សរុប20605957