ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកា ជូនដល់ លោក ម៉ូវ សុខម៉ាប់ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួង ព័ត៌មាន ដែលកំពុងសម្រាកព្យាបាលជំងឺដំបៅក្រពះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភ្នំពេញ ។
នាឱកាសនោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសមដែងនូវការសួរសុខទុក្ខនិងអានិតអាសូរចំពោះដល់ លោក ម៉ូវ សុខម៉ាប់ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួង ព័ត៌មានដែលមានជំងឺដំបៅក្រពះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ឯកឧត្តមក៏សូមបួងសួងដល់វត្ថុស័ក្ដិដែលមានក្នុងលោកសូមជួយថែរក្សានិងសូមឲ្យរោគាបានជាសះស្បើយចាប់ពីពេលនេះតទៅ។
បន្ទាប់មកឯកឧត្តមក៏បានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនដល់លោកម៉ូវ សុខម៉ាប់ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួង ព័ត៌មានដើម្បីយកទៅដោះស្រាយក្នុងការប្រើប្រាស់ព្យាបាលនិងប្រើប្រាស់ផ្នែកជីវភាពគ្រួសារទៀតផង៕