រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​សម្រេច​ជ្រើសរើស​កម្លាំង មក​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ៤៥៣៦​នាក់

14-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​មួយ សម្រេច​ជ្រើសរើស​មន្ត្រី​នគរបាលជាតិ​ថ្មី​ចំនួន​៤៥៣៦​នាក់ ដើម្បី​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ដែល​កំពុង​ខ្វះខាត សម្រាប់​តម្រូវការ​ចាំបាច់ នៃ​ការងារ​សន្តិសុខ​ជាតិ ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​
​អនុក្រឹត្យ​ដដែល​បានបញ្ជាក់ ក្របខ័ណ្ឌ​បំពេញ​ថ្មី​នេះ ត្រូវ​បានទទួល​ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ របស់​មន្ត្រីនគរបាល​ជាតិ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៦​តទៅ​៕







ចំនួនអ្នកទស្សនា

    20608117

  • ថ្ងៃនេះ4281
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50511
  • ខែនេះ165661
  • ឆ្នាំនេះ165661
  • សរុប20608117