សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ បាន​ចូលរួម​បុណ្យសព​ដែល​ឃាតក​សម្លាប់​កាត់​ក្បាល​ចំនួន​១.០០០​ដុល្លា​

14-February-2016 | ដោយ មែន កំសត់

​សៀមរាប​៖​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចូលរួម​បុណ្យសព​ដែល​ឃាតក​សម្លាប់​កាត់​ក្បាល នៅ​ក្រុស​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦​ចំនួន​១.០០០​ដុល្លា និង​ចូលរួម​រំលែក​មរណទុក្ខ ជាមួយ​ក្រុមគ្រួសារ​ផងដែរ​។
​ដោយឡែក អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ឧកញ៉ា សៀង ណាំ ក៏បាន​ចូលរួម​បុណ្យសព ៦០០​ដុល្លារ​ព្រមទាំង​ចេញថ្លៃ​ទិញ​ក្តារ​ម្ឈូស និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ផងដែរ​។​
​ថវិកា​ចូលរួម​បុណ្យសព ត្រូវបាន​ឧកញ៉ា សៀង ណាំ យកទៅ​ចូល​បុណ្យ​ដល់​លំនៅឋាន របស់​នារី​រងគ្រោះ​ស្ថិតនៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប នៅ​ព្រលប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ៕

ចំនួនអ្នកទស្សនា

    20610327

  • ថ្ងៃនេះ6491
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52721
  • ខែនេះ167871
  • ឆ្នាំនេះ167871
  • សរុប20610327