ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​ប្រកាស​បញ្ចូល និង​ទទួលស្គាល់​សមាជិកសមាគម​ជាង​២០០០​នាក់​

15-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ សមាគម​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បានប្រកាស​បញ្ចូល និង​ទទួលស្គាល់​សមាជិកសមាគម​ជាង​២០០០​នាក់​។​

​កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក​ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សមាគម​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បញ្ចូល​សមាជិក​ថ្មី​ជាង​២០០០​នាក់ នៅ​សាខា​រាជធានី​ភ្នំពេញ​ហើយ​មូលហេតុ​បង្កើត​សមាគមន៍​នេះ​ឡើង គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន សិស្ស និស្សិត មានលទ្ធភាព​ក្នុង​ការកសាង​អនាគត និង​ជា​មោ​ទ​ភាព​របស់​គ្រួសារ​។​

​ឯកត្តម ហ៊ុន ម៉ា​ណែ​ត ថ្លែង​បញ្ជាក់ថា «​ត្រូវ​តស៊ូ​រៀនសូត្រ​ចាប់យក​ឱកាស​ដើម្បី​កសាង​សមត្ថភាព​របស់ខ្លួន និង​កសាង​កិត្តិយស​ជូន​គ្រួសារ​»​។​ដោយ​ឈ្វេងយល់​ពី​ការអភិវឌ្ឍន៍​ធនធាន មនុស្ស និង​ដោយ​ទឹកចិត្ត​ពោរពេញ​ដោយ​ភាព​មេត្តា ករុណា​ផង​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត បានផ្តល់​អាហារូបករណ៍ ដល់​សិស្ស និស្សិត​ក្រីក្រ​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចាប់តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ​។​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សិស្ស និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌីត កាន់​តែមាន​ចំនួន​កើត​ឡើងជា​លំដាប់ ហេតុនេះ សម្តេច​តេ​ជោ ហ៊ុន សែន​បានសម្រេច បង្កើត​គណៈ​កម្ម​ធិ​ការ​អាហារូបករណ៍​សិស្ស និស្សិត សម្រួល​ដល់​ការងារ​ផ្តល់​អាហារូបករណ៍ ដែលមាន​ឈ្មោះថា គណៈកម្មាធិការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលមាន​ឯក​ឧត្តមហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​៕

ចំនួនអ្នកទស្សនា

    20610357

  • ថ្ងៃនេះ6521
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52751
  • ខែនេះ167901
  • ឆ្នាំនេះ167901
  • សរុប20610357