ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៦ នេះ នៅភោជនីដ្ឋានទន្លេបាសាក់២ ក្រសួងទេសចរណ៍ មានរៀបចំបើកសិក្ខាសាលាស្តីពីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៨ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
ពិធីនោះដែរក៏មានការចូលរួមពីឯកឧត្តមមន្ត្រីរាជការក្រសួងដែលពាក់ព័ន្ធនិងមន្ទីរនៅតាមបណ្ដាខេត្តរាជធានីជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានមតិសំណេះសំណាលទៅកាន់អ្នកចូលរួមប្រកបដោយភាពកក់ក្ដៅហើយឯកឧត្តមក៏បានសំណូមពរដល់សមាជិកសមាជិកាត្រូវចិតខំត្រង់ត្រាប់និងស្វែងរកតម្រូវការបញ្ហាប្រឈមនិងរួមគ្នាដើម្បីដោះស្រាយនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនជាតិអន្តរជាតិឲ្យចូលរួមពិសេសយេនឌ័រនៅក្នងវិស័យទេសចរណ៍មានការទំនាក់ទំនងល្អរួមចំណែកលើកកំពស់វិស័យយេនឌ័រនៅក្នុងសង្គមឲ្យបានវិវឌ្ឍន៍ភាព៕