ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានបន្តថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តមហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕