ភ្នំពេញ៖នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម សុខ ផលក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុញ្ញាតអោយលោក Kim Hyun Won កុងស៊ុលកូរ៉េខាងត្បូងដែលនឹងត្រូវចប់ភារកិច្ច អញ្ជើញចូលជួបសម្ដែងការគួរសមនិងជំរាបលា ហើយក្នុងពេលនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានទទួលស្វាគមន៍លោក Na Hong Kyu កុងស៊ុលថ្មីដែលមកបន្តដំណែង។ ជាលទ្ធផលជំនួបលោក Na Hong Kyu កុងស៊ុលកូរ៉េខាងត្បូងក៏បានសន្យាគ្នាបន្ត និងពង្រីកការសហការគ្នាដើម្បីសន្តិសុខនិងអន្ដោប្រវេសន៍នៃប្រទេសជាតិទាំងពីរ៕