សម្តេច ស ខេង​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​

16-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​-​សិក្ខាកាម របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​។​

​ថ្លែង​ក្នុងឱកាស​នោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានមតិ​និង​បានធ្វើការ​កោតសរសើរ​ដល់​ស្ថាប័ន​របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​ដែល​បាន​ចូលរួម​លើ​ការងារ​នគរបាលជាតិ​បានល្អ​ប្រសើរ​ជូន​ជាតិ​មាតុភូមិ​ទន្ទឹម​និង​ពេល​នេះដែរ​សម្ដេច​ក្រឡាហោម​ស្នើ​ឲ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​ត្រូវ​បន្ត​សហការ​លើ​ការអនុវត្តន៍​ការងារ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​លើក​កំពស់​និង​ការងារ​របស់​នគរបាល នាឱកាស​នោះ​សម្ដេច​ក្រឡាហោម​ក៏បាន​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​-​សិក្ខាកាម របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​ដែល​បានបញ្ចប់​ការសិក្សា​ទៀតផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20611767

  • ថ្ងៃនេះ7931
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54161
  • ខែនេះ169311
  • ឆ្នាំនេះ169311
  • សរុប20611767