​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​

19-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នៅ វេលាម៉ោង​ប្រមាណ ១១​និង​០០ យប់ ថ្ងៃទី ១៨ កុ​ម្ភះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី សម្តេច បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាម​រិ​ក (១៤-១៨ កុ​ម្ភះ​) ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​- អាមេរិក ដែល​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ប្រកបដោយ​ភាព​ស្និ​ទ្ឋ​ស្នាល គោរព​យោគយល់​ក្នុង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ ដែល​បាន​រួមគ្នា​ដោះស្រាយ​បញ្ហាសំខាន់ៗ​ជាច្រើន​ដើម្បី​ជំរុញ​វិបុលភាព​ក្នុង​តំបន់​តាមរយៈ​ការលើក​កំពស់​ភាព​ឆ្នៃប្រឌិត​ថ្មី និង​សហគ្រិនភាព ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ ការជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន ជាពិសេស​រវាង​យុវជន​សំដៅ​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក និង​ការពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​តំបន់​ធំៗ​ទាំងពីរ​។ អាមេរិក​នឹង​ជួយ​ដល់​ប្រទេស​អាស៊ាន​ក្នុងការ​សិក្សា​ភាសា​អង់គ្លេស​ដែលជា​ភាសា​ទំនាក់ទំនង​កិច្ចការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែលជា​កត្តាចាំបាច់​បំផុត​។ ទន្ទឹម​និង​នេះ អាស៊ាន​-​អាមេរិក ប្តេជ្ញា រក្សា​ការពារ​សន្តិភាព វិបុលភាព និង​សន្តិសុខ​ក្នុង​តំបន់ និង អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​រួមមាន​បញ្ហា​សន្តិសុខ​ចរាចរ​តាម​ដែនសមុទ្រ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​រត់ពន្ធ និង​ជួញដូរ​មនុស្ស និង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។​

​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​- អាមេរិក​នេះ មិន​ត្រឹមតែ​បានផ្តល់​ឱកាស​ដល់​ប្រទេស អាស៊ាន និង​សហរដ្ឋអាមេរិក​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ និង​កិច្ចសហការ​លើ​វិស័យ​អាទិភាព​ជាច្រើន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហការ​ល្អ​រវាង​ប្រមុខ​ដឹកនាំ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រមុខ​ដឹកនាំ​អាមេរិក លោក បា​រ៉ា​ក អូ​បា​ម៉ា អោយ​កាន់​តែមាន​ភាព​ស្និ​ទ្ធិ​ស្នាល ដែលជា​ចំណែក​ដ៏​សំខាន់បំផុត​ក្នុងការ​រួ​ួ​ម​ចូលរួម​ថែរក្សា​សន្តិភាព​ក្នុង​តំបន់ ដែល​ផ្តល់​ផល​ប្រ​យោ​ជ​ន៍​កាន់តែច្រើន​ឡើងដល់​ប្រជាជាតិ​ទាំ​មូ​

ចំនួនអ្នកទស្សនា

    20614667

  • ថ្ងៃនេះ1401
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57061
  • ខែនេះ172211
  • ឆ្នាំនេះ172211
  • សរុប20614667