​កុមារា​កម្សត់​ព្រាត់ ឪពុកម្តាយ ដើរ​សុំ​អ្នកភូមិ​ជ្រកកោន

19-February-2016 | ដោយ មែន កំសត់

 
​ព្រៃវែង​: ជាប់​ខ្លួន​មាន​ត្រឹម​សម្លៀកបំពាក់​មួយ ចង្កេះ​ឆ្អេះ​ជាប់​នឹង​ខ្លួន ក្មេងប្រុស​ពីរ​នាក់​បងប្អូន​មាន​មេបា​ខ្វះ​ក្តីមេត្តា រលាស់​ខ្លួន​យោង​តែ​អាត្មា​ខ្លួនឯង វេច​បង្វេច​ចាកចោល​ទុក​ឲ្យ​បុត្រា​ទាំងពីរ​អង្គា ភ្នែក​ខ្មៅ​រហង់​រស់នៅ​តែលតោល​លើ​វាលវដ្ដសង្សារ សូម្បីតែ​មរតក​ជា​ខ្ទម​តូច​មួយ ជ្រក​បាំង​ភ្លៀងខ្យល់​គេង​ឱប​ពីរ​នាក់​បងប្អូន​ក៏​គ្មាន​ផង​។
​ទាំងពីរ​នាក់​បងប្អូន​ប្រឡាក់​ខ្លួនប្រាណ​សម្រក​នៅ​ដើរ​តត្រុក​សុំ​បាយ សុំ​ទឹក​អ្នកភូមិ បា​ប្រី​យ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង និង​សុំ​សំយាបផ្ទះ​អ្នកមាន​ចិត្ត​សន្ដោស​ដេក​រួច​មួយគ្រា​។ មើលឃើញ​ពី​រូបថត​ឈរ​ពីរ​នាក់​បងប្អូន បន្ថែម​ពី​រូបថត​ដ៏​សង្វេគ​អង្គុយ​លើ​កាំជណ្តើ​រម៉ង់ៗ ក្រោម​សំយាបផ្ទះ​ស្លឹក​ចាស់​ទ្រុត​ទ្រោម​មួយ រំលេច​ពី​សំណេរ​បរិយាយ​ពី​កុមារា​ពីរ​នាក់​បងប្អូន ពី​លោក ម៉ន ឆេ​ម ក្នុង​បណ្តាញ​សង្គម​បានសរសេរថា​៖ «​កុមារា​ពីរ​នាក់​ក្នុង​រូបថត​នេះ កំព្រា​ឪពុកម្តាយ​។ ឪពុកម្តាយ​ពួកគេ​បាន​រត់ចោល​គេ​ឲ្យ​រស់នៅ​ដ៏​កម្សត់ ដើរ​សុំ​បាយ សុំ​ទឹក និង​សុំ​ផ្ទះ​អ្នកភូមិ​ជ្រក​»​។​
​នេះ​ជាការ​អាណិត​រក​ទីបំផុត​គ្មាន និង​មិន​នឹកស្មាន​ដល់​ថា មាន​អាណាព្យាបាល​ខ្លះ​ខ្វះ​ក្តីមេត្តា​ករុណា ចិញ្ចឹម​បីបាច់​កូន​ខ្លួនឯង​នោះទេ អាច​សារជាតិ​មិន​ស្មើ​សត្វ​ផង​ក៏​ថា​បាន​?​មើលចុះ​ជីវិត​កុមារ​ដ៏​កម្សត់ ទាំងពីរ​នាក់​នេះ អ្នក​ពិតជា​លង់ទឹក​ក​ណ្តា​ល​ទន្លេ រក​កោះ​ត្រើយ​មិនឃើញ អត់​ទីពឹងពាក់ អត់​អាហារ ហូបចុក គ្មានទេ​ភាពកក់ក្តៅ​ពី​អ្នកមានគុណ​ដូច​កុមារ​ឯទៀត​។​

​កុមារា សាន ប៊ី អាយុ ៩ ឆ្នាំ និង​កុមារា សាន ប​យ អាយុ ៦ ឆ្នាំ​។ ហ្វេ​ស​ប៊ុ​ក
​លោក ម៉ន ឆេ​ម ដែល​បញ្ជាក់ថា លោក​មិនមាន​កំណើត​នៅ​ភូមិ​រស់នៅ​ជាមួយ​ក្មេងៗ​កម្សត់​ទាំងពីរ​នាក់​នោះទេ ប៉ុន្តែ​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​៖«​កុមារា​ពីរ​នាក់​នេះ កុមារា​បង ឈ្មោះ​សាន ប៊ី អាយុ ៩ ឆ្នាំ និង កុមារា​ប្អូន​ឈ្មោះ សាន ប​យ អាយុ ៦ ឆ្នាំ​។ ពួកគេ​មាន​ឪពុក​ឈ្មោះ សាន ប៊​ន និង ម្តាយ​ឈ្មោះ គឹម ស៊ា​ង ដែល​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​លែងលះគ្នា តាំងពី​កុមារ សាន ប​យ នៅក្នុង​ពោះ​ម្ល៉េះ ហើយ​ពេលនេះ​ម្តាយ​គេ​ទៅ​មាន​ប្តី​ក្រោយ​មួយទៀត និង​មានកូន​មួយ​បន្ថែម​»​។​
​ជីវិត​ដ៏​កម្សត់​របស់​កុមារា​ពីរ​រូបនេះ​ត្រូវបាន​លោក ម៉ន ឆេ​ម បញ្ជាក់​ឲ្យ​ដឹងថា​៖ «​ដោយឡែក​កូន​ប្តី​ក្រោយ ត្រូវបាន​ម្តាយ​គេ និង​ឪពុក​ក្រោយ ពេល​ចុះចោល សាន ប៊ី និង​សាន ប​យ យកទៅ​ជាមួយ​។ ដោយ​បន្សល់ទុក​តែ​កូន​ប្តី​មុន​ពីរ​នាក់​ឲ្យ​នៅ​តែលតោល យ៉ាង​វេទនា គ្មាន​ផ្ទះ គ្មាន​ដី ដើរ​សុំ​ផ្ទះ​គេ​នៅ​»​។​
​មានការ​បង្ហើប​ផងដែរ​ពី​លោក ម៉ន ឆេ​ម ដែលថា លោក​បាន​សាកសួរ​អ្នកភូមិ អ្នកភូមិ​ប្រាប់ថា ម្តាយ សាន ប៊ី និង​សាន ប​យ ជំពាក់​បំណុល​គេ​ច្រើន មិនដឹង​រក​អ្វី​បាន​សង​គេ ក៏​រត់​ចេញពី​ភូមិ​មិនដឹង​ទៅណា​ទេ ហើយក៏​មិនបាន​ទៅ​ផ្ញើ​កូន​ជាមួយ​អ្នកភូមិ​ណា​ដែរ គឺ​ចេញទៅ​ស្ងាត់ៗ​តែម្តង​។​លោក​បាន​រៀបរាប់​បន្តថា​៖ «​រយៈពេល​ជិត​មួយខែ​ហើយ គ្មាន​អ្នកណា​ដឹងថា ម្តាយ សាន ប៊ី នាំ​ប្ដី​ក្រោយ​និង​កូន​មួយ​ទៅ​រស់នៅ​ទីណា​ទេ​»​។​
​ប្រភព​ពីប្ត​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បានបញ្ជាក់​ថា​៖ «​ពេលនេះ កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​នេះ ត្រូវបាន​អ្នកភូមិ​ចិត្តធម៌ ដែលជា​អតីត​គ្រូបង្រៀន​ចូលនិវត្តន៍​ម្នាក់ គាត់​ទទួលយក​នៅ​ជាមួយ​បណ្តោះអាសន្ន​សិន​។ រង់ចាំ​ការជួយ​សង្គ្រោះ​បន្តទៀត ខណៈ​កុមារា​ទាំងពីរ​នាក់​បងប្អូន​នេះ​វ័យ​ក៏​គ្រប់​ចូល​សាលា​ហើយ តែ​ពួកគេ​នៅ​មិនដែល​បាន​ចូល​សាលារៀន​ទេ​»៕

ចំនួនអ្នកទស្សនា

    20614507

  • ថ្ងៃនេះ1241
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56901
  • ខែនេះ172051
  • ឆ្នាំនេះ172051
  • សរុប20614507