ភ្នំពេញ៖ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបាន អញ្ជើញជូនបាច់ផ្កាក្នុងឱកាសទិវានារី ដែលប្រារព្ធនៅទីស្តីការក្រសួងព័ត៌មាននាថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៦។
ពិធីនេះមានវត្តមានចូលរួមពីមន្ត្រីរាជការក្រសួងព័ត៌មានជាច្រើនរុូបផងដែរ។
នាឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានមតិនិងសំណេះសំណាលទៅកាន់សមាជិក សមាជិកានិងសូមអបអរសាទរក្នុងទិវានារីអន្តរជាតិ៨មិនាដើម្បីជាកាដូសម្រាប់លើកទឹកចិត្តឯកឧត្តមក៏បានជូនបាច់ផ្កាដល់លោកជំទាវទេព រង្សីកាញារីទ្ធ ឧត្តមភរិយានិងជូនបាច់ផ្កាដល់លោកជំទាវជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងព្រមទាំងមានវត្ថុអនុស្សាវរីយ៍ជាក្រណាត់សំពត់ម្នាក់មួយគ្រប់ៗគ្នាចំពោះមន្ត្រីដែលជានារី និងមានអាហារសាមគ្គីទទួលទានជាមួយគ្នារាំលេងកំសាន្តយ៉ាងរីករាយនាឱកាសនោះផងដែរ៕