ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​៤ ជូន​នាយ​នគរបាល​៦​រូប

20-February-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម​សេនីយ៍​៤ ជូន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ចំនួន​៦​រូប​។​
​យោងតាម​ព្រះរាជក្រឹត្យ​ដែល ទើប​ទទួលបាន​មុននេះ​ប​និ្ត​ច​បាន​បង្ហាញថា នាយ​នគរបាល​ដែល​ត្រូវ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ដំឡើង​ឋានន្តរស័ក្តិ​នោះ​រួមមាន​៖
​ទី​១-​លោក​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ
ទី​២-​លោក​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍
ទី​៣-​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ
ទី​៤-​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ
ទី​៥-​លោក​ឧ​ត្ត​ម​សេនីយ៍ ថោង លីម
​ទី​៦-​លោក​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ​

ចំនួនអ្នកទស្សនា

    21308077

  • ថ្ងៃនេះ421
  • ម្សិលមិញ5691
  • សប្តាហ៍នេះ421
  • ខែនេះ80991
  • ឆ្នាំនេះ865621
  • សរុប21308077