កិច្ចប្រជុំ​បុក​សរុប​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​

22-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​នឹង​កំពុង​បើកប្រជុំ​ត្រួតពិនិត្យ​លទ្ធផល ការងារ​អនុវត្ត​កន្លងទៅ និង​ទិសដៅ​ការងារ​បន្ត ក្រោម​អធិបតីភាព នាយឧ​ត្ត​ម​សេនីយ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មានការ​ចូលរួម​ពី​សំណាក់ អនុប្រធាន សមាជិក នៃ​គណៈកម្មការ​ជាតិ​នេះ​ជាច្រើនរូប​ទៀត​។​

​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​រៀប​រាជ​រដ្ឋ​ភិ​បាល ចេញ​អនុក្រឹត្យ​បង្កើតឡើង នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ជា​អនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក ផៃ ប៊ុន​ឈឿន តំណាង​ក្រ​សួ ង​បរិស្ថាន រួម​និង​អភិបាល​ខត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង ជា​សមាជិក​៕

ចំនួនអ្នកទស្សនា

    21307927

  • ថ្ងៃនេះ271
  • ម្សិលមិញ5691
  • សប្តាហ៍នេះ271
  • ខែនេះ80841
  • ឆ្នាំនេះ865471
  • សរុប21307927