សម្តេច​ក្រឡាហោម ស ខេង​ចូលរួម​ពិធី​អបអរសាទរ​ទិវា​ជាតិ បង្ការ និង​ពន្លត់​អគ្គិភ័យ​

22-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ បង្ការ និង​ពន្លត់​អគ្គិភ័យ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​
​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ស្នងការ​នគរបាល​ខេត្ត​រាជធានី​និង​មន្ត្រីរាជការ​ជាច្រើន នាក់​ផងដែរ​។​

​នាឱកាស​នោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី​និង​បាន​កោតសរសើរ​ដល់​អ​ង្គ​ភាព​ពន្លត់អគ្គីភ័យ​ដែល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ធ្វើការ​បង្ការ​ទប់ស្កាត់​នូវ​បាតុភាព​អគ្គីភ័យ​ដែល​កើតឡើង ជួយសង្គ្រោះ​អាយុជីវិត និង​មិនមាន​ការខូចខាត​ជា​ទ្រង់ទ្រាយ​ធំ ហើយ​សម្ដេច​ក៏បាន​ស្នើ​ឲ្យ​គ្រប់​អង្គភាព​ពន្លត់អគ្គីភ័យ​និង​អគ្គស្នងការ​ត្រួវ​បន្ត​ការយកចិត្តទុកដាក់​និង​បង្ការ​ចូលរួម​ការសង្គ្រោះ​ឲ្យ​បាន​ទាន់ពេល​នៅពេល​បានទទួល​ព័ត៌មាន​ពី​បណ្ដា​មូលដ្ឋាន សំដៅ​ការកាត់បន្ថយ​ការ​គ្រោះភ័យ​ដែលជា​យថាហេតុ កុំ​នៅពេល​មាន​ករណី​ឆេះ​កើតឡើង​បំផ្លា្ញ​ញ​ទ្រព្យសម្បត្តិ​ខ្ទេចខ្ទី​ទើប​នាំគ្នា​ទៅដល់​។​ហើយ​បើ​មាន​ចំណុច​អសកម្ម​ត្រុ​វ​រួមគ្នា​ដោះស្រាយ និង​កែប្រែ​ឥរិយាបថ​មន្ត្រី បន្ទាប់មក​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សមាជិកា​ដែល​ចំណាយពេល​មក​ចូលរួម​ប្រជុំ​នា​ថ្ងៃនេះ​៕

ចំនួនអ្នកទស្សនា

    20616467

  • ថ្ងៃនេះ3201
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58861
  • ខែនេះ174011
  • ឆ្នាំនេះ174011
  • សរុប20616467