សម្តេច ស ខេង បញ្ជា​ឱ្យ​តាម​ចាប់​ម្ចាស់​រថយន្ត​ដឹក​អង្ករ​ជាង​៧០​តោន ដែល​បានធ្វើឱ្យ​ខូច​ស្ពាន​អ្នក​លឿង

24-February-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​បញ្ជា​ឱ្យ​តាម​ចាប់ ម្ចាស់​រថយន្ត​ដឹក​អង្ករ​ខ្នាត​ធំ ដែល​បាន​បើកបរ​ធ្វើឱ្យ​ខូចខាត​ស្ពាន​អ្នក​លឿង «​ស្ពាន​ត្សឹ​បា​សា​» នា​ថ្មីៗ​នេះ​។ ការដាក់​បទបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួងមហាផ្ទៃ នា​រសៀល​នេះ​តែម្តង​។​
​សូមបញ្ជាក់ថា កាល​វេលា​ម៉ោង​១២​យប់​ចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​រថយន្ត​ទម្ងន់​ជាង​៧០​តោន​មួយគ្រឿង បាន​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ឡើង​ស្ពាន ដោយ​ឡើង​មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ហើយ​វា​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​។​

​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង​នោះ ពាក់​ស្លាក​លេខ ខេត្តតាកែវ 3A-1743 មាន​ថៅកែ​ឈ្មោះ​ចក់ និង ចែ​មុំ នៅ​តំបន់​អ្នក​លឿង ក្នុង​រថយន្ត​នេះ​ផ្ទុក​អង្ករខ្សាយ និង​អង្ករដំណើប សរុប​ជាង​៧០​តោន ដោយ​ដឹក​អង្ករ​នេះ​ចេញពី​ព្រំដែន ប្រទេស​វៀតណាម ឆ្លងកាត់​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​ថៃ​៕

ចំនួនអ្នកទស្សនា

    20616347

  • ថ្ងៃនេះ3081
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58741
  • ខែនេះ173891
  • ឆ្នាំនេះ173891
  • សរុប20616347