ប្រជាពលរដ្ឋ​១០​គ្រួសារ ប្តឹងទៅ​អភិបាល​ខណ្ឌដូនពេញ ករណី​បំពង់​ស្រូប​ក្លិន​របស់​ហាង​ថា​យ​ជី បញ្ចេញ​សំឡេង​រំខាន

24-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ រស់នៅ​ខាងត្បូង​សណ្ឋាគារ​ហូ​លី​ដេ ផ្លូវ​លេខ​៨៤​កែង​ផ្លូវ​លេខ​៧៥ ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បានដាក់​ពាក្យបណ្តឹង​ទៅ​អភិបាលខណ្ឌ​លោក គួច ចំរើន ក្រោយពី​ពួកគេ​មិនអាច​រស់នៅ​បាន​សុខ ព្រោះតែ​សំឡេង​បំពង់​ស្រូប​ក្លិន នៅ​ភោជនីយដ្ឋាន​ចិន​យីហោ ថា​យ​ជី បាន​បញ្ចេញ​កងរំពង​រាល់ថ្ងៃ​រាល់​យប់​។​
​តំណាង​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ បាន​ប្រាប់​ឲ្យ​ដឹង ថា «​ជា​រៀងរាល់​យប់ រាល់ថ្ងៃនេះ នៅ​ភោជនីយដ្ឋាន​នេះ បាន​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​យើង​ជាខ្លាំង ដេក​ពួន​មិនបាន ដោយសារតែ សំឡេង​រំខាន ម៉ាស៊ីន និង​បំពង់​ស្រូប​ក្លិន​ឆ្អេះឆ្អាប​ចេញពី​ក្នុង​ភោជនីយដ្ឋាន ដែល​គេ​បំពាក់​នៅ​ផ្នែក​ខាងក្រោយ ត្រង់​ចំហៀង​ត្បូង នៃ​ភោជនីយដ្ឋាន​នោះ ហើយ​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​សុខភាព​ក្នុង​ការរស់នៅ​យ៉ាងខ្លាំង​ទៀតផង​»​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​បញ្ហា​ពី​ផល​នោះដែរ ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​សង្កាត់​រួចមកហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគាត់​ព្រមទាំង​បានលើកឡើង​នៅក្នុង​វេទិការ​សាធារណៈ​ទៀតផង​ដើម្បី ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ធ្វើយ៉ាងណា​សំណូមពរ​ឲ្យ​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​ខាងលើ ធ្វើការ​កែលំអរ ឬ​ជួសជុល​ឡើងវិញ ដើម្បី​កាត់បន្ថយ​សំឡេង ដែល​ឮ​ចេញ​យ៉ាងខ្លាំង​ពី​បំពង់​ស្រូប​ក្លិន​។ តែ​ផ្ទុយទៅវិញ មិនដែល​ឃើញ​អាជ្ញាធរ​សង្កាត់ មាន​វិធានការ​ចុះមក​អន្តរាគមន៍ ដល់​ម្ចាស់​អាជីវកម្ម​នោះទេ ទើប​ពួកគាត់​សម្រេច​ដាក់ពាក្យ​បណ្តឹង​រួមគ្នា​មួយច្បាប់​ទៀត គោរព​ចូលទៅ​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ ដោយ​សង្ឃឹមថា លោក​អភិបាលខណ្ឌ នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ​នូវ​ផលប៉ះពាល់​នេះ​ជាក់​ជាមិនខាន​ឡើយ​៕

ចំនួនអ្នកទស្សនា

    20617787

  • ថ្ងៃនេះ4521
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60181
  • ខែនេះ175331
  • ឆ្នាំនេះ175331
  • សរុប20617787