ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត​និង​ម​កន​កាន់តំណែង​ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍​ជួន​សុវណ្ណ​ស្នងការ​រាជធានី​ភ្នំពេញ​

25-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​មហា​ផ្ចៃ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង នឹង​មកកាន់ តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ពីព្រោះ​តួនាទី​និង​ឋា​ន្ត​រ​ស័ក្តិ​របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ វា​មិន​ស៊ីគ្នា ។​

​ចំណែក​អ្នក​ដែល​ត្រូវ​មក​ជំនួស​តំណែង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង វិញ​នោះ គឺ​លោក​ឧ​ត្ត​ម​ត្រី អ៊ុច សុខុន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ចរាចរ​ណ៍ ។​

សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្នុងនាម ជា​រដ្ឋមន្ត្រី មហាផ្ទៃ​សម្ដេច អនុញ្ញាត​ឲ្យ​ឯកឧត្តម ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​បន្តការងារ​របស់​ឯក​ឧ​ត្ត​ម ក្នុងការ​កំណត់​ណាមួយ ក្រោយពី​ឯកឧត្តម ជួន សុវណ្ណ ត្រូវបាន​ដំឡើង​ឋានន្តរ​ស​កិ្ត​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤)  ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន បន្ទាប់ពី​លោក​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​២៣ ខែកុម្ភៈ​ថា ការដំឡើង​ឋានន្តរស័ក្តិ​ពុំ​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​តួនាទី​នោះទេ ហើយ​មិនមាន​ផែនការ​ផ្លាស់ប្តូរ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ ក្រោយពី​ឯកឧត្តម ជួន សុវណ្ណ ទទួលបាន​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ ។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​គិតថា ពីព្រោះ​ឋានៈ​តួនាទី ហើយ​និង​ឋា​ន្ត​រ​ស័ក្តិ វា​អត់​ស៊ីគ្នា​ទេ បានន័យថា យោងទៅតាម​ស្មារតី យើង​អាច​ឲ្យ​ស័ក្តិ​បាន មិនមែន​បានសេចក្តីថា ស្នងការ​ត្រូវតែ​ស័ក្តិ​ប៉ុណ្ណេះ​នោះទេ​។ ដូច្នេះ​ខ្ញុំ​គិតថា ខ្ញុំ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រហែលជា​ប្រគល់​ឲ្យ​គាត់​ទទួល​ការងារ​នឹង​បន្តទៀត រយៈពេល​ណាមួយ​ជា​កំណត់​” ។​

គួរ​រំលឹក​ផងដែរ​ថា ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ ត្រូវបាន​ផ្ទេរ​មក​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ត្រូវ​ផ្ទេរ​ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស និង​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​) កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ចំណោម​ឧ​ត្ត​ម​សេនីយ៍​ឯក ៦​រូប កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមកនេះ ៕

ចំនួនអ្នកទស្សនា

    20617837

  • ថ្ងៃនេះ4571
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60231
  • ខែនេះ175381
  • ឆ្នាំនេះ175381
  • សរុប20617837