សម្តេច​តេ​ជោ ហ៊ុន សែន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ

25-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​រសៀល ថ្ងៃទី​២៥ កុម្ភៈ ២០១៦ នេះ នៅ​ក្រសួងមហាផ្ទៃ​រសៀល ថ្ងៃទី​២៥ កុម្ភៈ ២០១៦ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងា​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ ។​

​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា សំរាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ មិនថាតែ​ក្រសួងមហាផ្ទៃ​តែ​មូ​ួ​យ​ប៉ុណ្ណោះ​ទេ គឺ​គ្រប់​ក្រសួង​ត្រូវ​បន្ត លើកកម្ពស់​ការទទួល​ខុសត្រូវ​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ​និង​សង្គម ការរក្សា​ការពារ​ខឿន​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ការចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ការលើកស្ទួយ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ដើរ​ទន្ទឹម​និង​ការពង្រឹង​នីតិរដ្ឋ ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិ​វ​ឌ្ឍសេដ្ឋកិច្ចសង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​ចីរភាព​។

​រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​យ៉ាងសកម្ម​នូវ​ការអនុវត្តន៍​កម្មវិធី​កំណែទម្រង់​នានា​ដែល​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់ខ្លួន ជាពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិ​ស​ហម​ជ្ឍ​ការ ដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ជា​មូលដ្ឋាន​នៃ​ការផ្ទេរ​មុខងារ ធនធាន ការលើកកម្ពស់​គណនេយ្យ​ភាព​នៃ​ការផ្ដល់​សេវាសាធារណៈ និង​បន្តធ្វើ​ការកែទម្រង់​នគរបាលជាតិ កែទម្រង់​ការគ្រប់គ្រង​ពន្ធនាគារ ការងារ​អត្ត​សញ្ញាប័ណ្ណ និង​ដឹកនាំ​សម្របសម្រួល គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រ​ឈ​និង​ការលំបាក​នានា​របស់​ប្រជាពលរដ្ឋ ។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់ថា សេវាសាធារណៈ​ចាំបាច់​សម្រាប់​ប្រជា​ពលរ​ដេ្ឋ​ដោយ​ច្បាប់ ដែល​មនុស្ស​ម្នាក់ៗ​តម្រូវអោយមាន​អត្តសញ្ញាណប័ណ្ណ និង​មាន​លិ​ខិ​ផ្សេងៗ ដូចជា សៀវភៅ​គ្រួសារ សំបុត្រកំណើត​ដែលជា​តម្រូវការ​ប្រើប្រាស់​ពលរដ្ឋ ហើយ​ការធ្វើ​លិខិត​ទាំងអស់នេះ​កន្លងមក​ពិតជា​មានកា​រ​ពិបាក​ខ្លាំងណាស់​។ អភិបាលខេត្ត​នីមួយៗ​ត្រូវ​ពិនិត្យមើល​រឿងនេះ កុំ​ចាំបាច់​ថ្នាក់ជាតិ​ចុះទៅ​ធ្វើ​។ មន្ត្រី​ទាំងអស់​ត្រូវតែ​ប្រមូល​ផ្តុំគ្នា សម្រេច​ឲ្យ​បាន​នូវ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដោយ​គោរព​ទៅតាម​ពាក្យ ៣​មាត់ ធ្វើ​ឲ្យ​បាន ធ្វើឱ្យ​លឿន និង​ធ្វើឱ្យ​តម្លាភាព​។ តម្លាភាព​ត្រង់នេះ​គឺ មិនត្រូវ​ឱ្យ​យក លុយ​លើសពី​តម្លៃ ដែល​ច្បាប់​បានកំណត់​នោះឡើយ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្តីបន្ទោស​ធ្ងន់ៗ ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផងដែរ ដែលមាន​ភាពស្ពឹក​ស្រពន់​យឺតយ៉ាវ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​របស់​ក្រសួង ដែល​ត្រូវ យកចិត្តទុកដាក់​ការងារ​របស់ខ្លួន​អោយបាន​ល្អ ។​

​ចំពោះ​បញ្ហា​ចោរកម្ម​វិញ កន្លងទៅ​បានកត់សំគាល់​ឃើញថា ចោរកម្ម​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​មុខសញ្ញា​ចោរ​គឺ​កើតឡើង​មុខ​ដដែលៗ សូមអោយ គ្រប់​កំលាំង​ពាក់​ព័​ន្ឋ ទាំងអស់​ត្រូវ​ចូលរួម​ចាត់វិធានការ​នេះ ជាពិសេស​ក្រសួងយុត្តិធម៌ ត្រូវ​ពិចារណា​ក្នុង​ទំហំ​នៃ​ការ​នៃ​ការលើកលែងទោស​។ សម្តេច​តេ​ជោ​នឹង​ចំណាយ​ម៉ោង​ពេល​ច្រើន​ដើម្បី​អាន​និង​ពិនិត្យ​ទៅលើ​សំណុំ​រឿង​ចោរ​ទាំងអស់នោះ នៅពេល​ក្រសួងយុត្តិធម៌​ដាក់សំណើរមក ដើម្បី​ចៀសវាង​លែង​មុខ​ចោរ​ដែលៗ​ហើយ​ចេញមក​ធ្វើ​សកម្មភាព​បាញ់​ប្លន់​សាហាវ​នៅក្នុង​ប្រទេសជាតិ​យើ​ង៊​។

​ពិធី​នេះ​បាន​បិទ​បញ្ចប់ ប្រកបដោយ​អនុសាសន៍​ល្អៗ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​វិធាន​ការចូលរួម​ដោះស្រាយ ទុក្ខ​កង្វល់ និង​បញ្ហា​ផ្ស​រងៗ​របស់​ប្រជាពលរដ្ឋ ។ នា​ចុងបញ្ចប់​សម្តេច​បាន ធ្វើ​ពិធី​បំពាក់​ឋា​ន្ត​រស​ក្តិ ដល់​មន្ត្រី​មួ​ចំនួន​នៃ​ក្រសួងមហាផ្ទៃ ប្រកបដោយ​បរិយាកាស​រីករាយ​បំផុត​៕

ចំនួនអ្នកទស្សនា

    20617757

  • ថ្ងៃនេះ4491
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60151
  • ខែនេះ175301
  • ឆ្នាំនេះ175301
  • សរុប20617757