ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​«​ធ្វើ​វា​តែងតែ​ខុស​ប៉ុន្តែ​ទន្ទឹមនឹង​ការខុស​នេះ យើង​បាន​កែលម្អ​ដើម្បី​ពង្រីក​នូវ​លទ្ធផល​ល្អជា​ច្រើន​»

26-February-2016 | ដោយ មែន កំសត់


​តាកែវ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យកចិត្តទុកដាក់​ដើម្បី​អរគុណ​ដល់ ប្រជាពលរដ្ឋ​ដែល​បាន​ជឿជាក់ និង​គាំទ្រ​សម្តេច​ក្នុងការ​ដឹកនាំ​ប្រទេស​។​

​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ដីក្រហម ស្ថិតនៅ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដ ល់​ប្រជាពលរដ្ឋ ដោះស្រាយ​គ្រប់បែបយ៉ាង ប៉ុន្តែ​ការធ្វើ​វា​តែងតែ​ខុស​ប៉ុន្តែ​ទន្ទឹមនឹង​ការខុស​នេះ យើង​បាន​កែលម្អ​ដើម្បី​ពង្រីក​នូវ​លទ្ធផល​ល្អជា​ច្រើន​ដើម្បី​ជួយ​ដល់​ប្រជា ពលរដ្ឋ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មាន​បន្ថែមថា  សាសនា​បាន​បង្ក​ឱកាស ប្រជាជន យុវជន យុវនារី​បាន​រៀន​សមាធិ រៀន​ធម៌ ព្រោះ​ព្រះពុទ្ធសាសនា​គ្មានអ្វី​ក្រៅពី​អប់រំ​ណែនាំ​ឱ្យ​មនុស្ស​រស់រាន​មាន ជីវិត រៀន​រស់​ដោយ​ថ្លៃថ្នូរ រៀន​រស់​ដោយ​ជា​ប្រយោជន៍​របស់​សង្គម រៀន​រស់​ដោយ​ការជួយ​គ្នា កសាង​អំពើ​ល្អ ដូច្នេះ​ការដើរ​តួនាទី​របស់​ព្រះសង្ឃ​គឺ​ជួយ​នៅក្នុង​កា​រ​អភិវឌ្ឍ​ន៍ប្រទេស ៕

ចំនួនអ្នកទស្សនា

    20619457

  • ថ្ងៃនេះ6191
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61851
  • ខែនេះ177001
  • ឆ្នាំនេះ177001
  • សរុប20619457