បទល្មើស​ជលផល​នៅក្នុង​ឆ្នាំ​២០១៥ ផាកពិន័យ​បាន​ជិត​១,០០០​លាន​រៀល កើន​ជាង​៥០%​ពី​ឆ្នាំមុន

26-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ របាយការណ៍​ជលផល ដែល​ទទួលបាន​នៅក្នុង​កម្មវិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ របស់​ជលផល ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៥ ការផាកពិន័យ​បទ​លើ្ម​ស​ជលផល បាន​ចំនួន​ជាង​១,០០០​លាន​រៀល កើនឡើង​ជាង​៥០​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤​។​
​ក្នុង​របាយការណ៍​បាប​បញ្ជាក់ថា ស្ថិតិ​ផល​នេសាទ​ឆ្នាំ​២០១៥ បាន​ចំនួន ៧៥១,៥៤៦​តោន ចំណែក​ឆ្នាំ​២០១៤​បាន​ចំនួន ៧៤៥,២៥៥​តោន កើនឡើង​ជាង​ឆ្នាំ​២០១៤​ចំនួន ៦២៩១​តោន​។​
​សូម​ជំរាប​ថា នៅ​រសៀល​ថ្ងៃនេះ សហភាព​អឺរ៉ុប បានរៀបចំ​ពិធី​ប្រគល់​រថយន្ត​៦​គ្រឿង ដល់​រដ្ឋបាល​ជលផល​កម្ពុជា ដើម្បី​សម្រាប់​អនុវត្ត និង​ជំរុញ​សកម្មភាព​អនុវិស័យ​ជលផល ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

ចំនួនអ្នកទស្សនា

    20621207

  • ថ្ងៃនេះ7941
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63601
  • ខែនេះ178751
  • ឆ្នាំនេះ178751
  • សរុប20621207