​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​ក្រុមមន្ត្រី​ជញ្ជីង​តាមផ្លូវ ត្រូវ​បើកភ្នែក​មើល​ឲ្យ​ឃើញ​នូវ​អ្វីដែល​កំពុង​បំផ្លាញ​ផ្លូវថ្នល់ និង​សុវត្ថិភាព​សាធារណៈ​

27-February-2016 | ដោយ មែន កំសត់

   

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍ ទី​២៧ ខែកុម្ភៈ​នេះ បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ និង​សម​ត្ថិ​កិច្ច​គ្រប់​ជាន់ថ្នាក់ ធ្វើការ​រឹតបន្តឹង​ឲ្យ​បាន​កាន់តែខ្លាំង ដើម្បី​ឲ្យ​មានការ​គោរព​ច្បាប់ ដែល​អាច​ធានាបាន​នូវ​សុ​ត្ថិ​ភាព​ខ្ពស់ ដល់​ពលរដ្ឋ​ធ្វើដំណើរ​ទូទៅ និង​ថែរក្សា​គុណភាព​ស្ពាន​ថ្នល់ ឲ្យ​បាន​ប្រើប្រាស់​បានយូរ​អង្វែង​ផងដែរ​។​

​ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​ក្រុមមន្ត្រី​ជញ្ជីង​តាមផ្លូវ ត្រូវ​បើកភ្នែក​មើល​ឲ្យ​ឃើញ​នូវ​អ្វីដែល​កំពុង​បំផ្លាញ​ផ្លូវថ្នល់ និង​សុវត្ថិភាព​សាធារណៈ ព្រោះ​ត្រូវ​មានទោស​ដូចគ្នា ជាមួយនឹង​សមត្ថកិច្ច អជ្ញាធរ ដែល​ប​ណ្តែ​ង​បណ្តោយ​ឲ្យ មាន​បញ្ហា​កើតឡើង​។​ការ​ប្រតិ​កម្មនេះ​បាន​ធ្វើឡើង​ខណៈពេល​មាន​រថយន្ត​ដឹក ដី​កិន​សិស្សសាលា​ជាប់​នៅក្រោម​កង់​រថយន្ត​មើលទៅ​គួរ​ឲ្យ​រន្ធត់ និង​អ​ណោ​ច​អធម​ព្រមទាំង​មាន​ឡាន​យក្ស​ដឹក​អង្ករ​៧០​តោន​បំផ្លាញ​ស្ពាន​អ្នក លឿង​ដែល​ពុំទាន់​ចាប់បាន​។​
​    ​
​ ​យោងទៅតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្សាយ​ឲ្យ​ដឹងថា​៖ក្នុង​ប៉ុន្មាន​ថ្ងៃនេះ យើង​សង្កេតឃើញ​មាន​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​រថយន្ត​តូចធំ រួមទាំង​រថយន្ត​សណ្តោង​ខ្នាត ដឹកទំនិញ​យក្ស​លើស​កំណត់ ដូចជា​ករណី​ជាក់ស្តែង រថយន្ត​សណ្តោង​ដឹកទំនិញ​ឆ្លងស្ពាន​អ្នក​លឿង ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត ដោយ​អន្លើ​កាលពីពេល​ថ្មីៗ​នេះ​។ ទម្ងន់​បែបនេះ​អាច​នឹង​កំទេច​ស្ពាន បើ​បណ្តោយ​ឲ្យ​ឆ្លងកាត់​រាល់ថ្ងៃ​។ អាជ្ញាធរ និង​សមត្ថកិច្ច​ប្រាកដជា​បានឃើញ​ពេល​រថយន្ត​ខ្នាត​យក្ស​ដឹក​សណ្តោង លើស​កំណត់​តោន ជាពិសេស​សមត្ថកិច្ច ដែល​យាម​នៅ​គល់ស្ពាន​។ តើ​ហេតុ​អី​បានជា​មើលមិនឃើញ​? ទន្ទឹមនឹង​នេះដែរ កាលពី​ម្សិលមិញ ក៏មាន​រថយន្ត​ដឹក​ដី​ខ្នាត​ធំ បើកបរ​បុក​ម៉ូតូ​យុវ​សិស្ស​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។​

​   ទម្លាប់​ជនល្មើស​ទាំងអស់នេះ ក្រៅ​អំពី​ការមិន​គោរព​ច្បាប់ ក្រោយពី​បង្ក​គ្រោះថ្នាក់​ហើយ គឺ​រត់គេចខ្លួន​។ ទម្លាប់​អាក្រក់​គ្មាន​ការទទួលខុសត្រូវ ទាំង​អ្នកបើកបរ ទាំង​ក្រុមហ៊ុន គឺ​មិនអាច​ឲ្យ​រួចខ្លួន​តទៅទៀត​បានឡើយ​។
​    ​
​   ​ក្រសួង អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់ ត្រូវ​ចាត់វិធានការ​តឹងរឹង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ឲ្យ​មានការ​គោរព​ច្បាប់​គ្រប់ៗ​គ្នា ដែល​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់ ដល់​ពលរដ្ឋ​អ្នកធ្វើដំណើរ​ទូទៅ និង​ធានាបាន​នូវ​ការថែរក្សា​គុណភាព​ស្ពាន​ថ្នល់ ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង​៕



ចំនួនអ្នកទស្សនា

    20620527

  • ថ្ងៃនេះ7261
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62921
  • ខែនេះ178071
  • ឆ្នាំនេះ178071
  • សរុប20620527