តាមពិត​ម្ចាស់​រថយន្ត​ដឹក​អង្ករ​បំផ្លាញ ស្ពាន​អ្នក​លឿង ជា​ប្រពន្ធ លោក ប្រធាន​ជញ្ជីង​ខេត្តព្រៃវែង​

28-February-2016 | ដោយ មែន កំសត់


ព្រៃវែង​៖ ដោយសារតែ​ប្តី​ខ្លួន ជា​ប្រធាន​ជញ្ជីង ក្នុង​ខេត្តព្រៃវែង ទើប​ធ្វើ​ឲ្យ​ចែ​បុ​ប្ជា ជា​អ្នករកស៊ី​អង្ករ ដ៏​មាន​ឥទ្ធិពល​នៅ ក្នុងស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង មានលទ្ធភាព ដឹក​អង្ករ​ជាច្រើន​តោន​ឆ្លងកាត់​ច្រក និង​ជញ្ជីង​ជាច្រើន ដោយ​គ្មាន​សមត្ថកិច្ច​អើពើ និង​បណ្តាល​ឲ្យ ខូច​ស្ពាន​ត្សឹ​បា​សា ឬ​ស្ពាន​អ្នក​លឿង​។​

​ប្រភពព័ត៌មាន​មួយក្នុងស្រុក បាន​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែរថា​៖ «​កាលពីមុន​ចែ​បុ​ប្ជា ជា​អ្នករកស៊ី​ស្រូវ ហើយ​ឥឡូវ​ជា​អ្នករកស៊ី​អង្ករ   ហើយ​មាន​ប្តី​ម្នាក់​ឈ្មោះ ឌឿ​ន ដែលជា​ប្រធាន​ជញ្ជីង​ក្នុង​ខេត្តព្រៃវែង ទើប​អាចមាន​លទ្ធភាព​ដឹក​អង្ករ ៦០ តោន ឆ្លងកាត់​ច្រក​ចក្រី និង ជញ្ជីង​ជាច្រើន ដោយ​គ្មាន​សមត្ថកិច្ច​អើពើ​ឡើយ​» ។​
​ប្រភព​ខាងលើ​បាន​បន្តថា «​ចែ​បុ​ប្ជា នេះ​មាន​អាយុ​នៅ​ចន្លោះ ៤០​ទៅ​៥០​ឆ្នាំ​តែប៉ុណ្ណោះ ជា​អ្នករកស៊ី​ស្រូវ​អង្ករ​តាំងពី​ទសវត្ស​៩០ មក​ម្លេះ  ហើយ​អង្ករ​ដែល​ដឹក ឆ្លងកាត់​ស្ពាន ត្សឹ​បា​សា បំរុង​យកទៅលក់​នៅ​ទល់ដែន​ថៃ ត្រង់​ច្រក​បឹង​ត្រកួន » ។​

 ហើយ អ្នកបើករថយន្ត ដឹក​អង្ករ លើស​ចំណុះ ឡើង​ស្ពាន អ្នក​លឿង រត់​ទៅដល់​ប្រទេស​ថៃ ដោយ​សុវត្ថិភាព អ្នកបើករថយន្ត​ដឹក​អង្ករ លើស​ចំណុះ​ឡើង ស្ពាន​អ្នក​លឿង កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ បច្ចុប្បន្ននេះ បាន​រត់​ទៅដល់​ប្រទេស​ថៃ ដោយ​សុវត្ថិភាព​ហើយ​។​

​ថ្លែងប្រាប់​ឲ្យ​ដឹង នៅ​ល្ងាច ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ លោក នួន ចំ​រ៉ុង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​ដឹកនាំ អង្ករ​ប្រមាណ​ជាង ៦០​តោន រួមទាំង​សំបក​រថយន្ត​ផង ប្រហែល​ជាង ៧០​តោន​នោះ នៅពេល​បាន​ទៅ ដល់​ប្រទេស​ថៃ​ហើយ ទាំង​អ្នកបើកបរ និង​រថយន្ត​ដឹក​អង្ករ​។​

​លោក បាន​បន្តថា ម្ចាស់​ក្រុមហ៊ុន​ដឹក​អង្ករ​នោះ បាន​ចុះកិច្ចសន្យា​ថា នឹង​រួមជាមួយ​ក្រុមហ៊ុន​ជប៉ុន ដែល​បានធ្វើ​ស្ពាន​នោះ ដោយ​ជួសជុល​កៅស៊ូ  ដែល​បាន​ខូច ដោយសារ​ឡាន​នោះ​ឡើងវិញ​។ ក្រោយពេល​ពី​បានធ្វើ​ការសន្យា ជាមួយ​ក្រុមហ៊ុន​ជប៉ុន​រួចមក ក្រុមហ៊ុន​ជប៉ុន​ក៏បាន​ធ្វើការ​ដោះលែង ម្ចាស់​ឡាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ហើយ​អាជ្ញាធរ​មិនបាន​លូកដៃនិងរវីរវល់ អើពើ ចូលក្នុង​រឿង​ហ្នឹង​ទេ​។​

​សូមបញ្ជាក់ថា រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​នេះ បាន​បើកឡាន​ឡើងលើ​ស្ពាន​អ្នក​លឿង ស្រាប់តែ​ពេល​កំពុង​បើករថយន្ត ក៏បាន​ដាច់​កាឡេ​ថយ​មក​ក្រោយ និង​បណ្តាល ឲ្យ​មានការ របើក​កៅស៊ូ​នៅលើ​ស្ពាន ហើយ​បញ្ហា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ សម្រាប់​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​តាម​ចាប់ អ្នកបើកបរ​រថយន្ត​នេះ​ឲ្យ​ខាន​តែ​បាន​៕

ចំនួនអ្នកទស្សនា

    20622097

  • ថ្ងៃនេះ8831
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64491
  • ខែនេះ179641
  • ឆ្នាំនេះ179641
  • សរុប20622097