ខេត្ត​ចំនួន​៧​នឹង​ប្រឈម​ការខ្វះ​ទឹក​នៅក្នុង​ខែមេសា​ខាងមុខ​

29-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ឯកឧត្ដម ចាន់ យុ​ត្ថា នាយក​ខុទ្ទការល័យ​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​ខែមេសា ឆ្នាំ​២០១៦ ខាង​មុននេះ ខេត្ត​ចំនួន​៧​របស់​កម្ពុជា​នឹង​ប្រឈម​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់ ក្នុង ឃុំ​សង្កាត់​ចំនួន​៤៨ ដោយសារតែ​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង​។
 
​យោងតាម​ប្រភពពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ខេត្ត​ដែល​នឹង ប្រឈម​ខ្វះ​ទឹក​នោះ រួមមាន​ចំនួន​៧​ខេត្ត គឺ​ខេត្តកណ្ដាល មាន ២​ស្រុក និង​១០​ឃុំ ក្រៅពីនេះ​មាន​ខេត្តកោះកុង ឧ​ត្ត​រ​មានជ័យ ក្រចេះ កំពង់ចាម កំពង់ធំ និង​ខេត្តមណ្ឌលគិរី ដោយ​ក្រសួង​ពាក់ព័ន្ធ​កំពុងតែ​ចាត់វិធានការ​ជាក់ស្ដែង​តាម ភូមិសាស្ត្រ​នីមួយៗ ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធានា​ដល់​ការប្រើប្រាស់​។​
 
​ក្នុងនោះ ឯកឧត្ដម ចាន់ យុ​ត្ថា បន្តថា៖ បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​ផលិតកម្ម​ស្បៀង​របស់​កម្ពុជា​ឡើយ ដោយសារតែ​ឆ្នាំ​កន្លងទៅ កម្ពុជា​បាន​ផលិត​ស្រូវ​បាន​ច្រើន​អាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ​។ ចំពោះ​ខែ​រាំងស្ងួត​អាច​អូសបន្លាយ​រហូតដល់​ខែ​៨ ឆ្នាំ​២០១៦ ខាងមុខនេះ ទើប​មាន​ភ្លៀង​ធ្លាក់​វិញ ហើយ​ខេត្ត​នឹងរង​គ្រោះ​ខ្លាំង​មាន​ខេត្ត ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ចាម ដែល​ស្ថិតក្នុង​ឃុំ​រាយប៉ាយ ហើយ មន្ត្រី​ធនធាន​ទឹកបាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ធ្វើស្រែ​ប្រាំង​លើក ទី​២ ដោយសារតែ​ទឹក​តិច​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជាតិ AKP​។​៕




ចំនួនអ្នកទស្សនា

    20620687

  • ថ្ងៃនេះ7421
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63081
  • ខែនេះ178231
  • ឆ្នាំនេះ178231
  • សរុប20620687