ផ្ទុះ​រឿង​ដណ្តើម​តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង​

01-March-2016 | ដោយ មែន កំសត់


បាត់ដំបង ៖ ផ្ទុះ​រឿង​ដណ្ដើម​តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ខណៈ​ប្រធាន​មន្ទីរ​ចាស់​ត្រៀម​ចូលនិវត្តន៍​នៅ​ដើមខែ​មីនា ។ ​បើ តាម​ប្រភពពី​មន្ត្រ​មន្ទីរ​ព័ត៌មាន​ខេត្ត​បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​០១ មីនា នេះ​ថា​៖ សំណុំរឿង​មិន​ប្រក្រតី​នានា ដែល​កំពុង​ឆេះ​ងំ​នៅក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​រឿង​ដណ្ដើម​តំណែង​ប្រធាន​មន្ទីរ​ថ្មី ទំនង​អាច​នឹង​ផ្ទុះ​ផ្អើល​ពេញ​ខេត្ត​បាត់បង នាពេល​ខាងមុខនេះ ។ បន្ទាប់ពី​មន្ត្រី​មន្ទីរ​ព័ត៌មាន​មួយចំនួន ដែល​មិន​ពេញ​ចិត្តនឹង​សមាសភាព​ប្រធាន​ថ្មី ដែល​រៀបចំ​ទុក​រួចស្រេច​ដោយ​ប្រធាន​ចាស់ ឡើងទៅ​ជួប​លោក​អភិបាលខេត្ត និង​ស្នើឱ្យ​លោក​អភិបាល​ជួយ​រក​ដំណោះស្រាយ ។​

​ប្រភព​ដដែល​ថា ប្រធាន​មន្ទីរ​ចាស់​លោក គ្រី ចំរើន បាន​ស្វះស្វែង​រៀបចំ​សំណុំបែបបទ​របៀប​ប្រកាន់​បក្សពួក​ប​ញ្ជួ​ន​ទៅ​ក្រសួង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​ក្រសួង​ជួយ​សម្រួល​តែងតាំង​អ្នកស្រី ប៉ុក ចាន់​ធា​រី បច្ចុប្បន្ន​ជា​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ឱ្យ​ឡើងជា​ប្រធាន​មន្ទីរ​ថ្មី ក្រោយពេល​លោក​គ្រី ចំរើន ចូលនិវត្តន៍​នា​ដើមខែ​មីនា​នេះ ។​

​ប៉ុន្តែ មន្ត្រីក្រោមឱវាទ​ស្ទើរ​៨០% នៅក្នុង​មន្ទីរ​នេះ មិន​ពេញ​ចិត្តនឹង​សមាសភាព​ប្រធាន​ថ្មី ដែល​រៀបចំ​ដោយ​លោក​ប្រធាន​ចាស់​នេះ​ទេ ដោយ​ពួកគេ​ចង់ឱ្យ​ក្រសួង​រៀបចំ​ជ្រើសរើស​តែងតាំង​លោក​សួស សុ​ភ័​ក្រ ដែលជា​អនុ​ប្រ​ប្រធាន​មន្ទីរ​ដែរ ជា​ប្រធាន​មន្ទីរ​ថ្មី​វិញ​៕

ចំនួនអ្នកទស្សនា

    20624997

  • ថ្ងៃនេះ871
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67391
  • ខែនេះ182541
  • ឆ្នាំនេះ182541
  • សរុប20624997