ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ អគារសិក្សា​៤​ខ្នង ក្នុង​តំបន់​អា​រ៉ែ​ង

01-March-2016 | ដោយ មែន កំសត់



​កោះកុង​៖  នៅ​ព្រឹក​ថ្ងៃ ទី​២៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦  ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ស្ថាបនិក​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អគារសិក្សា ចំនួន ៤​ខ្នង នៅ​សាលាបឋមសិក្សា ជំនាប់ សាលាបឋមសិក្សា ប្រឡាយ សាលាបឋមសិក្សា សំរោង សាលាបឋមសិក្សា ចំណារ ដែល​ស្ថិតក្នុង​ឃុំ​ជំនាប់ និង​ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្តកោះកុង  អគារសិក្សា​៤​ខ្នង សម្រាប់​ក្មេងៗ នៅក្នុង​តំបន់​អា​រ៉ែ​ង ក្រោយពី​បាន​សាងសង់​ប្រើប្រាស់​រយៈពេល​៩​ខែ ។​

​យោងតាម​របាយការណ៍ អភិបាលស្រុក​ថ្មបាំង បាន​ឲ្យ​ដឹងថា សាលាបឋមសិក្សា​៤​ខ្នង ដែល​អំណោយ​មនុស្សធម៌​របស់​បងប្អូន​សមាជិក​ចលនា​យុវជន កម្ពុជា​ក្រុម​១៥៧ ពិតជា​បានរួម​ចំណែក​យ៉ាងខ្លាំង​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បណ្តុះបណ្តាល​វិស័យ​អប់រំ​សម្រាប់​ក្មេងៗ ដែល​នៅ​តំបន់​ដាច់ស្រយាល​មួយ​នេះ​។​

​បន្ទាប់មក ឯកឧត្តម ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ក៏បាន​ថ្លែង​កោតសរសើ​ចំពោះ​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ចំពោះ​លទ្ធផល​ដែល​ទទួលបាន​នៅពេលនេះ ដែល​ទាំងអស់នេះ បានធ្វើ​ឡើង​ដោយ​ឆន្ទៈ​ពិតៗ​និង​ជា​សមិទ្ធផល​ដ៏​លើសលប់​មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នាឱកាស​នោះដែរ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ សាលារៀន​ដែល​បាន​សាងសង់​នៅទីនេះ គឺ​ដើម្បី​កូនចៅ បងប្អូន​នៅ​តំបន់​អា​រ៉ែ​ង​សិក្សា​រៀនសូត្រ ហើយ​សាលារៀន​នេះ​ជា​ថ្នារ​បណ្តុះ​បណ្តា​វិជ្ជាជីវៈ ធនធានមនុស្ស តាមរយៈ​នេះហើយ បានជា​សម្តេច​តេ​ជោ បាន​ខិតខំ​សាលារៀន​គ្រប់​ទីកន្លែង ក្នុងភូមិ ឃុំ ស្រុក ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា​រៀនសូត្រ ឲ្យ​ក្លាយខ្លួនជា​ធនធានមនុស្ស ដើម្បី​មានឱកាស​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ អភិវឌ្ឍន៍​សហគម ក៏ដូចជា​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​។​

ឯកឧត្តម​បណ្ឌិត  ក៏បាន​កោត សរសើ​ចំពោះ​សមាជិក​ក្រុម​១៥៧ ដែល​បាន​ខិតខំ​ពុះពារ​ក្នុងការ​សាងសង់​សាលារៀន​នេះ ព្រោះ​តែបើ​គ្មាន​ឆន្ទៈ និង​ការព្យាយាម​នោះទេ គឺ​មិនអាច​សម្រេច​ការសាងសង់​នេះ​បានទេ ព្រោះ​ការដឹកជញ្ជូន​មានការ​លំបាក សព្វបែបយ៉ាង​។​

​ឯក​ឧ​ត្ត​ក៏​បញ្ជាក់​ផងដែរ​ថា​៖ សាលាបឋមសិក្សា​៤​ខ្នង​នេះ បាន​សាងសង់​ប្រើប្រាស់​រយៈពេល​៩​ខែ ចាប់តាំងពី​ឆ្នាំ​២០១៥ ហើយ​ប្រើប្រាស់​ថវិកា​អស់​៥៥៩០៥​ដុល្លារ បូក​រម​ទាំង​ថ្លៃ​ដឹកជញ្ជូន​ចំនួន​៨៩២០​ដុល្លា និង​៦២៦១០០០០​រៀ​សូម​បញ្ចាក់​ផងដែរ​ថា សាលាបឋមសិក្សា​ទាំង​៤​ខ្នង​នេះ ៣​ខ្នង​គឺជា​អំណោយ​របស់​សមាគម​ចលនា​យុវជន​កម្ពុជា ក​១៥៧ និង​១​ខ្នង​ទៀត​ជា​អំណោយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​រដ្ឋ​កាលីហ្វ័​ញ៉ា សហរដ្ឋអាមេរិក​៕

ចំនួនអ្នកទស្សនា

    20622767

  • ថ្ងៃនេះ9501
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65161
  • ខែនេះ180311
  • ឆ្នាំនេះ180311
  • សរុប20622767