ដីព្រៃ​នៅ​ឃុំ​ស្រែ​អំពូ​ម ត្រូវបាន​ក្រុម​ឈ្មួញ ឈូសឆាយ​យ៉ាង​រលូន ខណៈ​អាជ្ញាធរខេត្ត មិនមាន​ចំណាត់ការ

02-March-2016 | ដោយ មែន កំសត់


​មណ្ឌលគិរី​៖  ដីព្រៃ​មួយកន្លែង​គ្រប់គ្រង ដោយ​រដ្ឋបាល​ព្រៃឈ ក្នុង​ឃុំ​ស្រែ​អំពូ​ម​ស្រុក ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ការ​ឈូសឆាយ យ៉ាងដំណំ​ពី​សំណាក់​ក្រុម​ឈ្មួញ ក្លាយជា​វាល​ល្វឹងល្វើយ​អាជ្ញាធរ​ឃុំ​ស្រុក​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រៃឈើ និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​អះអាងថា មិនបាន​ដឹង​រឿង​ឡើយ​។ ប្រភព​បាន​ព័ត៌មាន​បានឱ្យដឹងថា ទីតាំង​ដីព្រៃ​នៅ​ចំណុច​ភូមិ ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ដែល​ក្រុម​ឈ្មួញ​បាន​ឈូសឆាយ​នោះ ត្រូវបាន​គេ​អះអាងថា ជនជាតិ​ជប៉ុន​ជា​អ្នកទិញ​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​

​ប្រភព​ខ្លះ​បាន​អះអាង​ទៀតថា  ដីព្រៃ​ខាងលើ ស្របច្បាប់​ដោយមាន​ប្លង់រឹង​ទៀតផង មានការ​វាស់វែង​ពី​ក្រុមនិស្សិត ដើម្បី​ដាំ​ម្រេច និង​ការ​ហ្វេ​។ ប៉ុន្តែ​ប្រភព​ខ្លះទៀត​និយាយថា ដីព្រៃ​យ៉ាង​ដូច្នេះ អ្នកណា​ហ៊ាន​ទៅ​វាស់វែង​ចេញ​ប្លង់រឹង​ឱ្យ​។ មហាជន​នានា​នៅក្នុង​ខេត្ត​ស្នើរ​ឱ្យ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី រួមទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ តាំងពី​ខ័​ណ្ឌ​រហូតដល់​សង្កាត់​ព្រមទាំង​អាជ្ញាធរ ភូមិ ឃុំ ស្រុក ជួយ​ស្រាវជ្រាវ​ពិនិត្យមើល ដីព្រៃ​ខាងលើ​នោះ​ឡើងវិញ​។ សូម​ជំរាប​ថា ដីព្រៃ​នៅ​ចំណុច​សង្ស័យ​ខាងលើនេះ ហាក់បី​កំពុង​ស្ថិតក្នុង​សភាព​បិទបាំង ហើយ​ពេលនេះ​ការ​ឈូសឆាយ​ពេលនេះ កំពុងមាន​សកម្មភាព​គគ្រឹក គគ្រេង កាប់​អារ រំលំ​ឈើ​ច្រៀក​ជា​ចំរៀកៗ ធ្វើ​បង្គោល​ដាំ​ម្រេច​និង​មួយចំនួន​កំពុង​ប្រមូល ជា​គំនរ​ដុតចោល​។ លោក ធុ​យ ប៊ុន​លឿន មេឃុំ​ស្រែ​អំពូ​ម បានឱ្យដឹង​នៅរ​សៀ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា នៅ​ទីតាំង​ដី​នៅ​ចំណុច​ខាងលើ នោះ​លោក​ពុំបាន​ដឹង​អ្វី​ទេ ប្រហែល​ស្មៀន​របស់លោក​ដឹង​រឿងរ៉ាវ​នេះ​ច្រើនជាង​រាល់​ឯកសារ​ទិញ​លក់​។​

​លោក​អ៊ំ វណ្ណ​សុ​ភ័​ក្ត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ និង​ពេ​ជ្រា​ដា លោក​កំពុងធ្វើការ​ពិនិត្យមើល​ឯកសារ​ទាក់ទង​ដី​នៅ​ចំណុច​នេះហើយ​។ លោក វង់ សុក​សិរី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី នៅរ​សៀ​ថ្ងៃនេះ​ដដែល លោក​បាន​ប្រាប់ថា ជុំវិញ​រឿងនេះ​លោក​កំពុង​ចាត់​ឱ្យ​មន្ត្រី​របស់លោក​ចុះ​ធ្វើការ​ស្រាវជ្រាវ​ព​និត្យនៅ​ទីតាំង​ខាងលើ​នោះ​ហើយ​។

កឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ថ្លែង​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា លោក​កំពុង​ចាត់ចែង​ឱ្យ​ជំនាញ ស្រាវជ្រាវ ពិនិត្យមើល​ដីព្រៃ​ទីតាំង​ខាងលើ​នោះ​ឱ្យ​ត្រឹម ត្រូវ​និង​ហ្មត់ចត់​បំផុត បើសិនជា​វា​អាច​ខុសច្បាប់​ខេត្ត និង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20622567

  • ថ្ងៃនេះ9301
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64961
  • ខែនេះ180111
  • ឆ្នាំនេះ180111
  • សរុប20622567