ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​កាត់​ឫស​ខ័​ណ្ឌ​សីមា និង ឆ្លង​ស​មិ​ទ្ឌិ​ផល​នានា​នៅក្នុង​វត្ត ពោធិ​ព្រឹក ( ហៅ​វត្ត​ក្រូច )

06-March-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖  នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កាត់​ឫស​បញ្ចុះ​ខ័​ណ្ឌ​សីមា និង ឆ្លង​សមិទ្ធិផល​នានា​នៅក្នុង​វត្ត ពោធិ​ព្រឹក ( ហៅ​វត្ត​ក្រូច នៅក្នុង​ភូមិ​ក្រូច ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែល​អមដំណើរ​ដោយ ឯកឧត្តម លន់ លឹម​ថៃ អភិបាល​នៃ​គណៈ អភិបាលខេត្ត កំពង់ចាម និង លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ កង​រា​ជ្ញ​អាវុធហត្ថ​ខេត្ត កំពង់ចាម និង លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​ង​ខេត្តកំពង់ចាម ។

ក្នុងឱកាស​នោះដែរ​ឯកឧត្តម លន់ លឹម​ថៃ អភិបាល នៃ​គណៈ​ភិ​បាល​ខេត្តកំពង់ចាម​បាន​មាន​អនុសាសន៍ ជូន​ដល់​ប្រជាពលរដ្ឋ និង សិស្សានុសិស្ស​លោកគ្រូ អ្នកគ្រូ ឲ្យ​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ឲ​បាន ខ្លាំង​បំផុត​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ខ្លួន និង បងប្អូន ណា​ដែលមាន​យានយន្ត​គ្រប់​ប្រភេទ​ដែល​មិនទាន់ បាន​បង់​ព័​ន្ត សូម​មេ​តា​រុះ​រាន់​ទៅ​បង់​ពន្ធត​ឲ្យបាន​ទាន់ ពេលវេលា និង ប្អូនៗ​ទាំងអស់​ត្រូវជា​ស​ឲ​ផុតពី​គ្រឿង ញៀន ជាពិសេស​គឺ​មាតាបិតា​ទាំងអស់​ត្រូវ​ជួយ​ដឹកនាំ​កូនៗ​របស់ខ្លួន​ឲ្យ​បានល្អ​ដើម្បី​ពួកគេ​មាន​អ​នា​គត់​ល្អជា សរសរ​ទ្រូង​របស់​ប្រទេសជាតិ ។​ឯកឧត្តម ក៏បាន​លើកឡើងថា៖ ការអភិវឌ្ឍ​ក្នុងស្រុក​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ បានមកពី​ការចូលរួម​ពី​សប្បុរសជន ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រជាពលរដ្ឋ​ដែល​នេះ គឺជា​ឆ្លុះបញ្ចាំង​ស្មារតី​សាមគ្គីភាព និង​សន្តិភាព​។ ប្រទេសជាតិ​មាន​សុខសន្តិភាព ជិត​៣០​ឆ្នាំ​ក្រោម​គោលនយោបាយ និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល បានធ្វើ​ឱ្យមាន​សន្តិភាព ការរីក​ស​ម្រើ​ន​ហេដ្ឋារចនាសម្ព័ន្ធ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​សន្តិភាព​កើតចេញពី មហា​សាមគ្គី​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​។ ក្រុម​អគតិ និង​សប្បាយចិត្ត និង​សមិទ្ធិផល​ដែល​រាជរដ្ឋាភិបាល​ខិតខំ​កសាង​តាំងពី​បាតដៃ​ទទេ និង​បាន​ប្រើ​ឧបាយកល​គ្រប់បែបយ៉ាង និង​បំភ្លៃ​ការពិត​ដើម្បី​បំពេញ​ការចង់​ឈ្នះ​របស់​បក្ស​ខ្លួន​។​ហើយ​វា​យឺត​បន្តិច​បើ​ប្រៀបធៀប ប្រទេស​ដែល​រី​ចម្រើន ប៉ុន្តែ​ជា​ខិតខំ​បង្ក​ឱកាស ឲ្យ​មានការ​អភិវឌ្ឍ ន៍​និង​ឱកាស​ផ្សេងៗ និង​កំពុង​កែលម្អ សូម​ប្រជាពលរដ្ឋ​ជឿជាក់​លើ​ការដឹកនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ចូលរួម​ទាំងអស់គ្នា ដើម្បី​ឱកាស​រីកចម្រើន​នៃ​ប្រទេសជាតិ​។ យក​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន ប្រកាស​ចាត់វិធានការ លើ​ភាព​អសកម្ម​មួយចំនួន ដូចជា គ្រឿងញៀន ល្បែងស៊ីសង និង ការចូលរួម​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក និង​អញ្ជើញ​ប្រជាពលរដ្ឋ ចូលរួម​កំសាន្ត​បុណ្យ​ទន្លេ​នៅ​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣ ខែមីនា​នេះ​ផងដែរ​

 ក្នុងនោះដែរ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានផ្ដល់​អនុសា​សស​ន៍​ថា ដើម្បី​ភូមិ​ឃុំ មាន​សុវត្ថិភាព លុះត្រាតែ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន សហការ​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ ខ្លួន​ឲ្យ​ដូច​បបូរមាត់​ឬ​អណ្ដាត និង ធ្មេញ នោះ​ទើប យើង​ទទួលបាន​ជោគជ័យ ឯកឧត្តម​ក៏បាន​បន្តទៀត ឲ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​រៀនសូត្រ​ប្រឹង ក្រេបជញ្ជក់​យក​ចំនេះដឹង​សំរាប់​ជា​ទន់​ដើម្បី​ចិញ្ចឹម ជីវិត​របស់ខ្លួន​នាពេល​អនាគត​ជៀសវាង​ឲ្យ​ផុត​ករណី គ្រឿងញៀន និង ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ពិ សេស​ល្បែង​ឆ្នោត​លក់​កន្ទុយលេខ​ដែល​កំ​ព​ងុ​ពេញ និយម​លើ​ផ្ទៃ​ប្រទេស ។ «​គ្មាន​ទីណា​ដែល​ស្រួល​ជាង​ប្រទេស​យើង​ទេ ពេល​យើង​បាន ទៅដល់​ណា សូម​ត្រឡប់​មកជួយ​ប្រទេសជាតិ​យើង​វិញ​» នេះ​គឺជា​ការ​ថ្លែង របស់ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធិផល​នានា នៅ​វត្ត​ពោធិ​ព្រឹក ហៅ​វត្ត​ក្រូច ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ដែលមាន​វត្តមាន​អភិបាលខេត្ត​ឯកឧត្តម លន់ លឹម​ថៃ ផងដែរ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​ទៅកាន់ ប្រជាពលរដ្ឋ​ទាំងអស់​ថា វត្ត​នេះ​ត្រូវបាន​កសាងឡើង ក្នុង​រយៈពេល​៣០០​ឆ្នាំ ដើម្បី​កសាង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​កូនចៅ​បន្ត កសាង​សម្រាប់​កូនចៅ ជំនាន់​ក្រោយៗ​ទៀត​។​
​ឯកឧត្តម​ក៏បាន​បន្តទៀតថា​៖ រាជរដ្ឋាភិបាល បាន​បន្ត​កសាង ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយក៏​សូម អរគុណ និង​កោតសរសើរ​ព្រះចៅអធិការ សប្បុរសជន​ដែល​បាន កសាង​ទី​អារាម​នេះ ដើម្បី​បម្រើ​វិស័យ​សាសនា ដោយ​ផលប្រយោជន៍​ផ្ទាល់​។ សមិទ្ធផល​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​ដើម្បី​បម្រើ​វិស័យ​សាសនា ព្រោះ​ទី​អារាម​គឺ កន្លែង​ប្រមូលផ្តុំ​រវាង​អ្នកមាន​ជីវិត និង​អ្នក​ដែល​ចែក​ឋាន​ទៅ គឺជា​កន្លែង​ធ្វើបុណ្យ​សន្សំ​កុស​ល្យ សម្រាប់​ជាតិ​មុខ​តទៅទៀត និង​ជា​កន្លែង​ភា្ជ​ប់​និស្ស័យ និង​ជាទី​សក្ការៈ​។​ការចូលរួម​របស់​សាសនា គឺ​ការកសាង​សន្តិភាព ព្រោះ​នយោបាយ ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្សាភ្ជាប់ និង​សាសនា ធ្វើឱ្យ​យើង​យោគយល់​គ្នា សន្តោស​ប្រណី ធ្វើអំពើ​ល្អ យោគយល់​គ្នា មិន​ចងពៀរ​គ្នា​។ ជាមួយគ្នានេះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ គឺធ្វើឡើង​ដើម្បី ប្រជាជន​សម្បូរ​សប្បាយ ហើយ​ទី​អារាម​នេះ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើបុណ្យ គោរព​ប្រតិបត្តិ​ដែល​ទាំងអស់នេះ​ជា​អំពើ​ល្អ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​ក៏​សូម​អរគុណ អាជ្ញាធរ​ដែល​បាន​យកចិត្តទុកដាក់​បម្រើប្រជាជន​ធ្វើ យ៉ាងណា ឱ្យ​ស្រុក​ព្រៃឈរ​មានការ​រីកចម្រើន តែ​ការធ្វើ​តែងតែមាន​ចំណុចខ្សោយ ប៉ុន្តែ​យើង​មាន​លទ្ធផល​វិជ្ជមាន​ជាច្រើន និង​យើង​ខិតខំ​កែលម្អ​ដើម្បីឱ្យ​មានការ​រីកចម្រើន​ទៅមុខទៀត​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំ​ទៅ ឱ្យ​ក្មួយៗ​ទាំងអស់ ធ្វើជា​កូន​ល្អ មិន​ធ្វើបាប​ឪពុកម្តាយ ត្រូវធ្វើ​អំពើ​ល្អ​ជួយ​ឪពុកម្តាយ និង​ត្រូវខិតខំ​រៀនសូត្រ និង​បាន​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​សិស្សានុសិស្ស ។ ឱកាស​ដែល​ក្មួយៗ បាន​រៀនសូត្រ​នេះ គឺជា​ឱកាស​មាស ដែល​ជំនាន់​ឱ​ពុក​ម្តាយ មិនបាន​រៀនសូត្រ​ដូច​សព្វថ្ងៃ​។ ចំណុច​មួយទៀត​ដែល​លោក​បានលើកឡើង​ផង​នោះ​គឺ ការធ្វើឱ្យមាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវមាន​ចំណុច​សំខាន់​ពីរ ទី​១ ការអនុវត្ត​របស់​ស​ម​ត្ថ​កិច្ច និង​ទី​២​ការចូលរួម​របស់​ប្រជាពលរដ្ឋ​៕

ចំនួនអ្នកទស្សនា

    20627327

  • ថ្ងៃនេះ3201
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69721
  • ខែនេះ184871
  • ឆ្នាំនេះ184871
  • សរុប20627327