សម្តេច​តេ​ជោ ប្រកាស​បង្កើន​ប្រាក់បៀវត្សរ៍​របស់​ភរិយា និង​កូន មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចាប់ពី​ឆ្នាំ​២០១៧

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាសថា៖ រាជរដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់បៀវត្សរ៍​ជូន​ភរិយា និង កូនៗ​របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ឆ្នាំ​២០១៧​នេះ​។ ការគិតគូរ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​ភរិយា និង​កូនៗ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នេះ បានធ្វើ​ឡើង​តាម​សំណើរ​របស់​នារី​ម្នាក់ ដែល​បាន​ស្នើសុំ​គិតគូរ​បញ្ហា​នេះ តាមរយៈ​ទំព័រ Facebook របស់​សម្តេច​។​
​ពី​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិនារី ៨ មីនា ខួប ១០៥​ឆ្នាំ​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា បន្ទាប់ពី​សម្តេច​បានទទួល​សំណូមពរ​នេះ​ភ្លាម សម្តេច​ក៏បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​មុខងារសាធារណៈ ដើម្បី​ពិភាក្សា​ទៅលើ​បញ្ហា​នេះ​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា៖ «​មតិ​ក្មួយ​ពិតជា​ត្រឹមត្រូវ ខ្ញុំ​គាំទ្រ​។ ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​មុខងារ​សា​ធា​រណះ​ពិភាក្សាគ្នា​រក ដំណោះស្រាយ​លើ​ការបង្កើន​ប្រាក់ឧបត្ថម្ភ​ចំពោះ​ភរិយា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។ បើ​មិនបាន​ឆ្នាំនេះ ឆ្នាំ​២០១៧ និង​ត្រូវបាន​។ ឆ្នាំនេះ​យើង​បានគ្រោង​ចំណាយ​រួចទៅហើយ​រាប់ទាំង​ការ​តម្លើង​បៀវត្សរ៍​ផងដែរ​»៕

ចំនួនអ្នកទស្សនា

    20629017

  • ថ្ងៃនេះ4891
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71411
  • ខែនេះ186561
  • ឆ្នាំនេះ186561
  • សរុប20629017