អភិបាលខេត្ត​ចំនួន​៦ ដល់​អាយុ​ជិត​ចូលនិវត្តន៍ និង​ត្រៀម​ផ្លាស់ប្តូរ

08-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា អភិបាលខេត្ត​មួយចំនួន ដែលមាន​អាយុ​ជិត​ចូលនិវត្តន៍ ហើយ​ត្រូវបាន​ត្រៀម​ផ្លាស់ប្តូរ​នោះ រួមមាន​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ​។​

​ការ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ របស់​សម្តេច​ក្រឡាហោម ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ក្នុង​ពិធី អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តី​ក្រសួង នា​រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ នេះ​បើតាម​ការចុះផ្សាយ របស់គេ​ហ​ទំ​ព័័​រ អគ្គស្នងការ​នគរបាល​ជាតិ​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ទៀតថា ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម​បាន​ថ្លែង​ទៀតថា ក្រសួងមហាផ្ទៃ​បានសម្រេច ជ្រើសរើស​មន្ត្រី​ថ្មី​រួចហើយ សម្រាប់​ត្រៀម​ចូលកាន់​តំណែង​ធ្វើជា​អភិបាលខេត្ត នៅ​បណ្តា​ខេត្ត​មួយចំនួន ខណៈ​បណ្តា​អភិបាលខេត្ត​ទាំងនោះ មាន​អាយុ​ជិត​ចូលនិវត្តន៍​។ ហើយ​ថា ការកំណត់​ជ្រើស​រើសយក​មន្ត្រី​ថ្មី ត្រៀម​ចូលកាន់​តំណែង​ធ្វើជា​អភិបាលខេត្ត នៅតាម​បណ្តា​ខេត្ត​មួយចំនួន គឺធ្វើឡើង​ដើម្បី​លុបបំបាត់​ការ អន្តរាគមន៍​របស់​ម​ន្ត្រី​មួយចំនួន ដែល​ចូលចិត្ត​ធ្វើ​ការងារ​អន្តរាគមន៍​នោះ​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បង្ហើប​ផងដែរ​ថា ជាគោលការណ៍​របស់​រា​ជ​រដ្ឋាភិបាល ការជ្រើសរើស​មន្ត្រី​សម្រាប់​ចូលកាន់​តំណែង​អភិបាលខេត្ត​ថ្មី និង​អភិបាលខេត្តរង​ជានា​រី គឺ​ភាគច្រើន​ជ្រើសរើស​មន្ត្រី​ដែល​កំពុង បំរើ​ការងារ​នៅក្នុង​ខេត្ត​នោះ ហើយ​មិនអាច​ជ្រើសរើស​ពី​ក្រៅ​បានទេ ៕

ចំនួនអ្នកទស្សនា

    20629297

  • ថ្ងៃនេះ5171
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71691
  • ខែនេះ186841
  • ឆ្នាំនេះ186841
  • សរុប20629297