សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ត្រី យោគយល់ និង​យល់​ដល់​ចិត្ត​បុរស

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នៅក្នុង​ថ្ងៃ​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិនារី ៨ មីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ស្ត្រី ឲ្យ​យល់​ដល់​ចិត្ត​បុរស និង​មានការ​យោគយល់​ខ្លះ​នូវ​តម្រូវការ​រប​ស់បុ​រស​។​
​ថ្លែង​ចេញពី​វិមាន​សន្តិភាព​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ខួប​លើក​ទី ១០៥​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ៖​មាន​ក្រុមគ្រួសារ​ខ្លះ​បុរស​ត្រូវបាន​រឹតត្បិត​ខ្លាំង​ពី​ភរិយា សូម្បីតែ​ពិធីមង្គលការ​ក៏​មិន​ត្រូវបាន​ភរិយា​អនុញ្ញាត​ឲ្យ​ទៅ​ចូលរួម​នោះដែរ ព្រោះ​ខ្លាច​ស្វាមី​លួច​មើល​នារីៗ​។​

​សម្តេច​បាន​រំលឹក​ទៀតថា ការ​អាង​លើ​សិទ្ធិ​ខ្លាំង​របស់​នារី និង​កៀបសង្កត់​ផ្លូវចិត្ត​ខ្លាំង​លើ​បុរស​អាច​នាំ​ឲ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ ដែល​ជម្លោះ​នេះ ត្រូវ​សម្តេច​លើកឡើងថា ទះដៃ​តែ​ម្ខាង​មិនឮ​នោះទេ ហើយ​បញ្ហា​អាច​ដោះស្រាយបាន​ត្រូវតែ​មានការ​ស្រប​មតិ​គ្នា​មកពី​ទ្វេ​ទិស​។​

​សម្តេច​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ «​ចឹ​ង​សូម​អំពាវនាវ​ដល់​ស្ត្រី​ទាំងឡាយ មេត្តា​យល់​ដល់​ចិត្ត​បុរស​ផង​។ បុរស​ត្រូវការ​អី គួរ​មានការ​យោគយល់​ខ្លះ​ផង​»៕

ចំនួនអ្នកទស្សនា

    20630937

  • ថ្ងៃនេះ6811
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73331
  • ខែនេះ188481
  • ឆ្នាំនេះ188481
  • សរុប20630937