ឃុំខ្លួន​ប្រធាន​ឥណទាន​មីក្រូហិរញ្ញវត្ថុ \"​អេ​ឡិច​ធូ​វ​វិ​ន​\" ក្លែង​ឯកសារ​ស៊ីដាច់​ប្រាក់​ជិត ៣០​ម៉ឺន​ដុល្លា​

08-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ មន្ត្រី​តុលាការ​ថ្លែងថា​៖ បុរស​ម្នាក់​ជា​ប្រធាន​ផ្នែក​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ "​អេ​ឡិច​ធូ​វ​វិ​ន​" ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​ស៊ើបអង្កេត​ករណី​ក្លែងបន្លំ​ឯកសារ​ស៊ីដាច់​ប្រាក់​ក្រុមហ៊ុន​ជិត ៣០​ម៉ឺន​ដុល្លាអាមេរិក​។​

​បុរស​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក និង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ពិសេស​ដោយ​អភិបាល​ឬ​បុគ្គល​ផ្សេងទៀត តាម​មាត្រា​៣៧៧​មាត្រា​៣៧៨​មាត្រា​៣៩១ និង​មាត្រា​៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ប្រភពព័ត៌មាន​បញ្ជាក់​ថា បុរស​ជា​ប្រធាន​ផ្នែក​ឥណទាន​រូបនេះ​មានឈ្មោះ ប៊ុត ចាន់​វីរៈ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​ឡិច ធូ​វ​វិ​ន ដោយ​ចោទប្រកាន់​ពីបទ​ឆបោក និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដើម្បី​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​អស់​ប្រមាណ​ជិត ៣០​ម៉ឺន​ដុល្លា​អាមេរិក​៕

ចំនួនអ្នកទស្សនា

    20629587

  • ថ្ងៃនេះ5461
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71981
  • ខែនេះ187131
  • ឆ្នាំនេះ187131
  • សរុប20629587