សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​គ្រូពេទ្យ កែប្រែ​ឥរិយាបថ​ខុសឆ្គង ដើម្បី​បម្រើ​ពលរដ្ឋ​ក្រីក្រ

10-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​មួយចំនួន ដែល​ធ្លាប់មាន​ឥរិយាបថ​ខុសឆ្គង ប្រើស​ម្តី​មិន​សមរម្យ មើល​លុយ​ជាធំ ឲ្យ​កែប្រែ​ឥរិយាបថ​របស់ខ្លួន ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ពលរដ្ឋ​ក្រីក្រ ជាពិសេស​កុំ​ឲ្យ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​គ្រូពេទ្យ​ល្អៗ​។​

​ក្នុងឱកាស​អញ្ជើញ​បិទ​ស​ន្និ​បូកសរុប​ការងារ​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា មាន​គ្រូពេទ្យ​ជាច្រើន​មាន​ក្រមសីលធម៌​វេ​ជ្ជា​ជីវៈ​ល្អ ហើយ​មានតែ​បុគ្គល​ពេទ្យ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែលមាន​ឥរិយាបថ​មិនល្អ​។​

​សម្តេច​តេ​ជោ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ «​សូមកុំ​ឲ្យ​ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់ នេះ​ជា​បញ្ហា​មួយ​ត្រូវខិតខំ​ធ្វើ​ឲ្យ​បាន​។ សូម អំពាវនាវ ដល់​គ្រូពេទ្យ​មួយចំនួន ដែល​ពីមុន​នេះ​មាន​ឥរិយាបថ​ខុសឆ្គង​ខ្លះៗ ខិតខំ​កែប្រែ​ឥរិយាបថ ដើម្បី​បម្រើ​គោលដៅ​រួម គឺ​ជួយ ពលរដ្ឋ​ក្រីក្រ​»​។​
​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ឡើងវិញ​ផងដែរ​ថា នៅ​កម្ពុជា មិន​ដល់​ថ្នាក់​គ្រូពេទ្យ ១០០ ខូច ៩០​នាក់ ដូច​ការលើកឡើង​រប​ស់ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី នោះឡើយ​។​

​សម្តេច​បានបញ្ជាក់​ដូច្នេះ «​បើ​គ្រូពេទ្យ​ខូច ៩០​ភាគរយ បានន័យថា ស្រុក​ខ្មែរ​អា​លាយ​ហើយ អា​លាយ​...​។ ខ្ញុំ​មិន​យល់ស្រប​ទេ ប៉ុន្តែ យើង​ទទួលស្គាល់ថា យើង​នៅមាន​ចន្លោះប្រហោង មាន​បុគ្គល​ពេទ្យ​មួយចំនួន​មាន​ឥរិយាបថ​ខុសឆ្គង យើង​ត្រូវ​កែប្រែ​ឥរិយាបថ​ទាំង នោះ បើ​សម្តី​អាក្រក់​បន្ថយ​សម្តី​អាក្រក់​ទាំងអស់នោះ​ទៅ ពិបាក​បំផុត​ពេល​យើង​អត់​ថ្នាំ បើ​យើង​មាន​ថ្នាំ​ហើយ​មានអី​ពិបាក គ្រាន់តែ យើង​កុំ​ប្រើ​សម្តី​អាក្រក់​ទៅ​»៕

ចំនួនអ្នកទស្សនា

    20632897

  • ថ្ងៃនេះ8771
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75291
  • ខែនេះ190441
  • ឆ្នាំនេះ190441
  • សរុប20632897