ឪពុក ម្ដាយ​ឬ​ស្សា ព្រោះតែ​ដុល្លា បំបែក​ស្នេហ៍​ស្មោះ កូនស្រី​ប្រុស ដែល​ខំ​សាង​ជាង​៤​ឆ្នាំ​

10-March-2016 | ដោយ មែន កំសត់



​បាត់ដំបង​៖ យោងតាម ប្រភព ហ្វេ​ស​បុក របស់​ឈ្មោះ​Ah pich កាលពី​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០១៦​បាន​រៀបរាប់ថា ៖ ព័ត៌មាន​បឋម ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលមាន​វ័យ ៤៧ ឆ្នាំ មកពី​ប្រទេស ហូ​ឡង់ បាន​ដើរ​បោក​ក្មេងស្រីៗ អាយុ​ក្រោម​២០​ឆ្នាំ​ជាច្រើន​នាក់​មកហើយ​នោះ សូម្បីតែ​ប្រពន្ធ​គេ​ក៏​គាត់​ឆាត​មកសុំ​ស្រឡាញ់​ដែរ និង​ផ្ញើរ​រូប​អាសអាភៀស​ដោះអាវ​អោយគេ​មើល​ដែរ ហើយ​លោក​ក៏​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈរជើង​នៅ​ប្រទេស​ហូ​ឡង់​។​

 ឥឡូវនេះ​លោក​មក​បោក​កូនស្រី​របស់​អ្នក​កសិករ​ម្នា​ក់នៅ​ភ្នំ​សំពៅ ខេត្តបាត់ដំបង ដោយ​ប្រាប់​ឪពុកម្តាយ​នាង​ថា ខ្លួន​ជា​អ្នកធ្វើការ​នៅ​ប្រទេស ហូ​ឡង់ បាន​ប្រាក់ខែ​ក្នុង​មួយខែ ៥០០០$​។ មួយ​ចំណុច​ទៀត​លោក Seng Savin ជា​អនិកជន​រូបនេះ ដែលមាន​ប្រវត្តិ​មិន​ច្បាស់លាស់ ពេល​គេ​សាកសួរ​ពី​ស្រុកកំណើត​ម្តាយ​ឪពុក​បង្កើត​ខ្លួន​ថា​នៅឯណា លោក​ឆ្លើយ​ម្តងថា​នៅឯ​ណេះ ម្តងថា​នៅឯ​នោះ អនេក​ជន​រូបនេះ បាន​សន្យាថា​នឹង​ជួយ​ព្យាបាល​កូនប្រុស​របស់​ម្តាយ​ក្មេងស្រី​នោះ​ឲ្យ​ជា​ពី​ជំងឺ ដោយ​កូនប្រុស​របស់គាត់​បាន​សេព​គ្រឿងញៀន​ខ្លាំងពេក ធ្វើ​ឲ្យ​មាន​សតិ​វង្វេង​មិន​ស្គាល់​ម៉ែឪ​បងប្អូន ហើយ​ថា​នឹង​សន្យា​ធ្វើ​ផ្ទះថ្ម​ឲ្យ​ម្តាយ​នាង​មួយ​ខ្នង ដោយសារ​ចង់​ឲ្យ​កូនប្រុស​ខ្លួន​ជា​ពី​ជំងឺ ម្តាយ​ឪពុក​នាង​បានសម្រេច​ចិត្ត​ឲ្យ​កូនស្រី​ពៅ​របស់ខ្លួន ដែលជា​កូនស្រី​ពៅ​មាន​តែមួយ​ផង​នោះ ឲ្យ​នាង​ភ្ជាប់ពាក្យ​ជាមួយ​បុរស​វ័យ​ចំណាស់​នោះ ដើម្បី​ជា​ថ្នូរ​នៃ​ការជួយ​នេះ តែ​តាម​ការពិត​នោះ​ចិត្ត​របស់​កូនស្រី​មិន​ពេញចិត្ត មិន​ស្រឡាញ់​បុរស​នោះឡើយ នាង​សុខចិត្ត​ក្បត់​សង្សារ​ជាទី​ស្រឡាញ់​របស់ខ្លួន​ស្មើដោយ​ជីវិត នាង​សុខចិត្ត​ដេក​យំ​មិនអោយ​គេ​ដឹង នាង​ញញឹម​ទាំង​បង្ខំ ពេល​នៅមុខ​ម្តាយ​ពុក បងប្អូន ញាតិ​ជិតខាង នាង​ធ្វើជា​អោបដៃ​ជើង​បុរស​វ័យ​ចំណាស់​នោះ​ពេល​ដើរលេង​ជុំ​គ្រួសារ ដើម្បី​កុំអោយ​ម្តាយ​ពុក​នាង​ខ្មាស់​គេ​និង​ពិបាកចិត្ត​ថែមទៀត ម្តាយ​ពុក​នាង​មិនដែល​ស្គាល់​បុរស​នោះទេ តែ​គ្រាន់តែ​បុរស​វ័យ​ចំណាស់​នេះ​មក​បាន​៣​ថ្ងៃ ហើយ​បុរស​នោះបាន​ពឹង​អ្នក​នៅ​ឃុំ​តា​គ្រាម​ឲ្យ​នាំខ្លួន​មក​ផ្ទះ​ក្មេងស្រី​នោះ និង​សុំ​មកលេង​ផ្ទះ​ដើម្បី​ជួប​កូនស្រី​និង​ជួប​ម្តាយ​ពុក​នាង រាយ​រ៉ាប់​ពី​ប្រាក់ខែ​ខ្លួន​។​ហើយ​នៅពេលនោះ​ម្ចាស់​ហក​វេស​បុក​មានឈ្មោះ​«​ក្មេង​ឌឺ​ព័ត៌មាន​ខេត្តបាត់ដំបង​»​ដែលជា​សា​ម៉ី​រងគ្រោះ​និង​ជា​សង្សារ​របស់ ម្ចាស់​អា​ខោ​ន​AhPich​បាន​រៀប​រាប់ទាំង​ក្ដី​សោកសៅ​ថា​៖

«​បង Kpig យើង​ស្រឡាញ់គ្នា​រយះពេល​៤​ឆ្នាំ​ហើយ តាំងពី​២០១២​ដល់​២០១៦ អូន​ដឹងថា​បង​ស្រឡាញ់​អូន​ស្មោះ មិនដែល​កុហក​អូន តែ​ពេលនេះ​អូន​ក្បត់​បង​ក្បត់ពាក្យសន្យា​ជាមួយ​បង ដើម្បី​គ្រួសារ​អូន​សុខចិត្ត​លេប​ថ្ម​លេប​គ្រោះ​ភ្ជាប់ពាក្យ​ជាមួយ​តា​ចាស់​អាយុ​៤៧​ឆ្នាំ ដើម្បី​ផ្គាប់ចិត្ត​ម្តាយ​អូន អូន​មិន​ចង់​ឲ្យ​ម្តាយ​ពុក​អូន​ពិបាកចិត្ត​ទេ គាត់​ពិបាកចិត្ត​ដោយសារ​បងប្រុស​អូន​រួចហើយ ព្រឹក​នេះ​អូន​ភ្ជាប់ពាក្យ​ជាមួយ​តា​ចាស់​នោះ​ហើយ អូន​ដឹងថា​បង​ឈឺ ឈឺ​ស្ទើរ​ស្លាប់ អូន​ក៏​ឈឺ​ដែរ ចាំជាតិ​ក្រោយ​យើង​ជួបគ្នា កុំ​ឲ្យ​មាន​បញ្ហា​ដូច​ពេលនេះ បាន​គ្នា​ជា​ប្តី​ប្រពន្ធ គ្មាន​អ្នក​មករា​រាង​ទៀត បង Kpig តែងតែ​ផ្តល់​អ្វី​គ្រប់យ៉ាង​ដល់​អូន អូន​ចងចាំ​ជានិច្ច មិន​ភ្លេច​ឡើយ ទោះ​ស្លាប់​ទៅជា​ខ្មោច​ក៏​មិន​ភ្លេច​បង​ឡើយ មិត្ត​ភ​ក្កិ​អូន​ស្តីបន្ទោស​អូន និង​យំ​ពិបាកចិត្ត​អាណិត​បង អូន​គ្មាន​ជំរើស​ទេ​គឺ​ជ្រើស​រើសយក​គេ​ដើម្បី​គ្រួសារ បោះបង់​បង​ចោល​»​។​

​ហើយ​នាង​ក៏បាន​ផ្ញើ​‎​សារ​ផ្ញើជូន​ឪពុកម្តាយ​អ្នក​ស្រឡាញ់​ដុល្លា​ជាង​កូនស្រី​‬​ថា​៖ ថ្ងៃស្អែក​អូន​ត្រូវ​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ចាស់​ម្នាក់នេះ​អាយុ​៤៧​ឆ្នាំ​ទាំង​ទឹកភ្នែក ដើម្បី​គ្រួសារ អូន​សុខចិត្ត​លះបង់​សេចក្តីសុខ​ខ្លួនឯង​ដើម្បី​បំពេញចិត្ត​ពុក​ម្តាយ​អូន​។ ម្តាយ​ឪពុក​របស់​អូន​សម្លឹង​ឃើញតែ​ដុល្លារ​របស់​អនិកជន​ម្នាក់​នោះ ដែល​ចូល​ដណ្តឹង​អូន​ឲ្យ​តម្លៃ​ខ្លួន​ត្រឹមតែ ២៥០០$ ម៉ែ​ពុក​អូន​ដោយ​មិនបាន​គិតពី​ការខុស​គ្នា​រវាង​អាយុ​កូនស្រី​របស់ខ្លួន​សោះ កូនស្រី​អាយុ​ត្រឹមតែ​២០​ឆ្នាំ ចំណែក​អនិកជន​នោះ​មាន​អាយុ​៤៧​ហើយ​។
​អនិកជន​ទើប​តែម​កបាន​៣​ថ្ងៃ​ម្តាយ​អូន​យល់ព្រម​ជាមួយ​គេ ដោយ​មិនបាន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ កុហក​ម្តាយ​នៅ​នេះ ម្តង​ម៉ែឪ​នៅឯ​នោះ ម្តាយ​ឪពុក​អូន​ក៏​ដឹងថា​បុរស​អនិកជន​នេះ​មាន​ស្រី​ច្រើន មាន​ប្រពន្ធ​ច្រើន​ក៏ពិតមែន តែ​គាត់​ស្រឡាញ់​ទឹកប្រាក់​ជាជាង​សេចក្តីសុខ​របស់​កូនស្រី​ខ្លួន ជំរុញ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​រណ្តៅ​ភ្លើង​ដ៏​ក្តៅ​មួយ​នេះ បង​ដឹងថា​អូន​តែងតែ​ដេក​យំ​រាល់ថ្ងៃ យំ​លួចលាក់ នៅមុខ​គេ​អូន​ធ្វើជា​ញញឹម​។

​មិត្ត​ភ​ក្កិ​អូន​តែងតែ​ពិបាកចិត្ត​និង​យំ​ជំនួស​អូន​និង​ផ្តល់យោបល់់​ថា​កុំ​ឲ្យ​យក​តា​នោះ​អី ពីព្រោះ​តា​នោះ​ជា​មនុស្ស​ចាស់ បោកប្រាស់​ស្រីៗ​ច្រើន​រូប​មកហើយ តែ​ដើម្បី​បំពេញចិត្ត​គ្រួសារ​អូន អូន​សុខចិត្ត​លះបង់​ខ្លួនប្រាណ​បុរស​ចាស់​នោះ​តែងតែ​យកលុយ​មក​ជះ​លើ​ក្បាល​របស់​ម្តាយ​ឪពុក​ក្មេងស្រី​មួយចំនួន ប្តូរ​យក​ព្រហ្មចារី​យ៍​ក្មេងស្រី​អាយុ​ប្រហែល​២០​ឆ្នាំ​ជាច្រើន​មកហើយ​។​

​ជុំវិញ​ករណី​ខាងលើនេះ​ពុំមាន​ការបកស្រាយ​ឲ្យ​កាន់តែច្បាស់​ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ហើយ​ប្រជាពលរដ្ឋ​នៅក្បែរ​ភូមិ​បាន​រិះគន់​និង​មានការ​អាណិតអាសូរ​ដ​ល់​គូស្នេហ៍​សង្សារ និង​បាន​តិះដៀល​ដល់​ម្ដាយ​ឪពុក យ៉ាង​ធ្ងន់ៗ ទៅលើ ការបង្ខិតបង្ខំ​កូន​ដើម្បី​តែ​ដុល្លា​តៀតផង​៕

ចំនួនអ្នកទស្សនា

    20631587

  • ថ្ងៃនេះ7461
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73981
  • ខែនេះ189131
  • ឆ្នាំនេះ189131
  • សរុប20631587