សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ដល់ និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តឧត្ដរមានជ័យ

10-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នៅវេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម អញ្ជើញ​ចុះសួរសុខទុក្ខ ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋនៅក្នុង​ទឹកដី នៃ​ខេត្តឧត្ដរមានជ័យ ។​

​ក្នុង​ដំណើរ​នៃ​ការអញ្ជើញ​ចុះសួរសុខទុក្ខ​នេះដែរ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា រួមមាន​៖ ថវិកា គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់ ជាច្រើន​ទៅជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដូចជា ចាស់ៗ គ្មាន​ទីពឹង កុមារកំព្រា ជនពិការ និង​គ្រួសារ​អ្នក ផ្ទុកមេរោគ​អេដស៍ ចំនួន​សរុប ២២៥៥ គ្រួសារ ដែល​មកពី​ស្រុក​អ​ង្ល​ង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ដ​ឧត្ដរមានជ័យ​។​
​ដោយ​ទីតាំង​ចែក​អំណោយ​នៅ ឃ្លាំង​ដំឡូង​ស្ថិតនៅ​ភូមិ​ទួល​ត្បែង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

ចំនួនអ្នកទស្សនា

    20630917

  • ថ្ងៃនេះ6791
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73311
  • ខែនេះ188461
  • ឆ្នាំនេះ188461
  • សរុប20630917