ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖ ដោយសារ​យើង​សាមគ្គី​គ្នា ស្រឡាញ់គ្នា ការមិន​រើសអើង​នេះ ធ្វើ​ឲ្យ​ស្រុក​យើង​រីកចំរើន​ទៅមុខ

11-March-2016 | ដោយ មែន កំសត់

 
​កណ្តាល​៖ ថ្លែង​នៅក្នុង​ពិធី​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ វិហារ​ឥស្លាម​ដា​រុន​នួ​ក​ម៉ាន ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​គ្រប់​សាសនា​ទាំងអស់​បាន រស់រានមានជីវិត​ឡើងវិញ​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុក​លើក ត​ម្កើ​ន​គ្រប់​សាសនា​ដែល​ជួយ​ជម្រុញ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ និង​បងប្អូន​ឥស្លាម​បាន​ចូលរួម​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ដែល​យើង​បាន​មកដល់​សព្វថ្ងៃនេះ ខុសពី​បណ្តា​ប្រទេស​ដទៃ​ដែល​កាប់​ឈ្លោះ​គ្នា សម្លាប់​គ្នា​ដោយសារ​សង្គ្រាម​សាសនា ប៉ុន្តែ​ប្រទេស​ខ្មែរ​គ្មាន​សង្គ្រាម​សាសនា​នោះទេ​»​។​

​ឯកឧត្តម​បានលើកឡើង​ថា ប្រទេស​យើង​រីកចម្រើន​មកដល់​ម៉ោង​នេះ ប្រទេស​យើង​ឆ្លងកាត់​សង្គ្រាម​៣០​ឆ្នាំ ប៉ុន្តែ​បើសិនជា​យើង​គ្មាន​កា​រួបរួមគ្នា​សាមគ្គី​គ្នា ហើយ​បែក​បាន់​ផ្ទៃក្នុង​សង្គ្រាម​ឈ្លោះ​គ្នា​ប្រកាន់​ពណ៌​សំបុរ​សាសនា មកដល់​ម៉​ង​នេះ យើង​មិនអាច​រី​កស​ម្រើ​ន​ទៅមុខ​លឿន​បាន​ប៉ុណ្ណេះ​ទេ ដោយសារ​សន្តិភាព ការ​សាមគ្គី សន្តិភាព ការស្រឡាញ់គ្នា ការមិន​រើសអើង​នេះហើយ ដែល​យើង​ជៀសវាង​នូវ​សង្គ្រាម ដែល​យើង​បានបញ្ចប់​នៅ​ឆ្នាំ​១៩៩៨ ដោយ​គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច មិនឱ្យ​សង្គ្រាម​បែប​សាសនា​កើតឡើង​ដូច​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​មិនឱ្យ​មានការ​រើសអើងរ​វាង​ប្រជាជន​និង​ប្រជាជន សាសនា ពណ៌​សំបុរ​។ លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​យើង​សាមគ្គី​គ្នា ស្រឡាញ់គ្នា ការមិន​រើសអើង​នេះហើយ​បានធ្វើឱ្យ ភូមិ​យើង​រីកចម្រើន​ទៅមុខ ឃុំ​យើង​ទៅមុខ ស្រុក​យើង​ទៅមុខ ខេត្ត​យើង​ទៅមុខ ប្រទេស​យើង​ទៅមុខ ហើយ​សូមឱ្យ​ស្មារតី​សាមគ្គី សុខសន្តិភាព​នេះ​នៅលើ​ទឹកដី​កម្ពុជា​បន្ត​ស្ថិតស្ថេរ ហើយ​ការ​ស្ថិតស្ថេរ​នេះ គឺ​អាស្រ័យ​លើ​កត្តា​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​»​។ ការដឹកនាំ​របស់​សម្តេច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់​តែម​ច្នៃប្រឌិត ច្នៃប្រឌិត​គឺ​ដើម្បី​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់បែបយ៉ាង​។ ជាក់ស្តែង​ជាង​៣០​ឆ្នាំនេះ យើង​បាន​កសាង​ច្រើន​ប៉ុន្តែ​ការធ្វើ​តែងតែ​ខុស មានតែ​អ្នក​មិនដែល​ធ្វើ​សោះ​មិនដែល​ខុស ប៉ុន្តែ​យើង​បានធ្វើ និង​បាន​កែលម្អរ​ច្រើន​ដែល​នេះ គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​សប្បុរសជន នៃ​ប្រទេស​ម៉ាឡេស៊ី និង​សប្បុរសជន​ខ្មែរ​ដែល​បាន​ចូលរួម​កសាង​ព្រះវិហារ​នេះ ដែល​ការកសាង​នេះ​មិន​បញ្ចប់​ត្រឹម​ថ្ងៃនេះ​ទេ ប៉ុន្តែ​ការកសាង​នេះ គឺជា​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​និ​ថ្នាក់ដឹកនាំ រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​០២​។

លោក ហូ​សេន មូ​ហាំ​ម៉ាត់ ហ្វា​រីត ប្រធាន​អង្គការ​ក្រុមប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា អស់​រយៈកាល​ជាច្រើន​ឆ្នាំ អង្គការ​ក្រុមប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍ​កម្ពុជា​(ICDC) និង​អង្គការ​សមាគម ដែលជា សមាជិក​បាន​អនុវត្ត និង​សំរេចបាន​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​មោទនៈ​មាន​ជាអាទិ៍​៖ ការកសាង​សំណង់ សាសនា​មាន​ម៉ា​ស្ជិ​ត និង​សូ​រ៉ាវ​សំណង់ អាគារ​សិក្សាធិការ ការអភិវឌ្ឍន៍​ដី​វ៉ា​កា​ហ្វ គំរោង​កុមារកំព្រា និង​គំរោង​សង្គមកិច្ច​ជាច្រើន​ទៀត​។

ស​មិ​ទ្ឋ​ផល​ដែល​បាន​រៀបរាប់​ខាងលើ​មិនអាច​សម្រេច​បានឡើយ បើ​គ្មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទទួល​ជំនួយ​ពី​បរទេស​ដើម្បី​កសាង​និង​អភិវឌ្ឍ​សហគមន៍​ខ្មែរ​អ៊ីស្លាម​។ ជាក់ស្តែង​ដោយមាន​ការ​ទុក ចិត្ត​ក្នុង ការដឹកនាំ​អង្គការ យើងខ្ញុំ ក្នុងការ​អភិវឌ្ឍ​ន៍ស​ហគ​មន៍​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា មាន​ក្រុមប្រឹក្សា​ឥស្លាម នៃ​រដ្ឋ ជូ​ហ៊ោ ប្រទេស ម៉ាឡេស៊ី បាន​ឯកភាព​ផ្តល់​ថវិកា​ស្មើ នឹង​ទឹកប្រាក់​ប្រមាណ ៣០០,០០០​ដុល្លា តាមរយ​:​ការស្នើសុំ របស់​អង្គការ​សម្ព័ន្ធ​បញ្ញា​វ័​ន្ត​មូស្លីម​កម្ពុជា ហើយ វិហារ​នេះ​នឹង គ្រោង​ចំណាយ​ថវិការ​ប្រមាណ​៧០០,០០០$ (​ចិតសិប​ម៉ឺន​ដុល្លារ) ដែលមាន​ទទឹង​២៣​មែត្រ​និង​បណ្តោយ​៤១​ម៉ែត្រ ជា​វិហារ​ធំជាងគេ នៅក្នុង​ខេត្តកណ្តាល  និង​ជា វិហារ​ធំជាងគេ​ទី​២​នៅក្នុង​ប្រទេស​បន្ទាប់ពី​វិហារ​ធំ អាល់​សើរ​កាល់ ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    20632467

  • ថ្ងៃនេះ8341
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74861
  • ខែនេះ190011
  • ឆ្នាំនេះ190011
  • សរុប20632467