ភ្នំពេញ ៖ ក្រោយពីខុស បច្ចេកទេស ក្នុងការធ្វើស្លាកលេខម៉ូតូ ឲ្យយុវជនម្នាក់ នៅខេត្តស្វាយរៀង មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានចេញទទួលស្គាល់កំហុស និងយល់ព្រមធ្វើឲ្យសារជាថ្មី ខុសបច្ចេកទេសត្រង់ថា អក្សរខ្មែរ គឺស្វាយរៀង អក្សរឡាតាំង ព្រៃវែង។
ម្ចាស់អាខោនឈ្មោះ “Sing Nara” បានលើកឡើងថា “ខ្ញុំបាទជាម្ចាស់ម៉ូតូ ដែលមានស្លាកលេខ 1G-8259 ពិតប្រាកដមែន ដែលមានបញ្ហា អក្សរខ្មែរ គឺស្វាយរៀង អក្សរឡាតាំង ព្រៃវែង។ថ្ងៃនេះ ខាងមន្ទីរបានហៅ ខ្ញុំមកជួប ហើយសុំដោះស្លាកលេខដូរជូន ដោយឥតគិតថ្លៃ។ តាមការយល់ឃើញ របស់ខ្ញុំ ការធ្វេសប្រហែសនេះ បណ្តាលមកពីក្រុមហ៊ុនផលិត ស្លាកលេខម៉ូតូទេមើលទៅ”៕