ភ្នំពេញ៖ នៅថ្ងៃទី១២ខែមីនាឆ្នាំ២០១៦ សម្តេចព្រះមហាក្សត្រីយ៍ នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ១០០០០ ដុល្លារអាមេរិក និង ចង្កៀងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន ៣០សម្រាប់ ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះ និងទ្រទ្រង់ដល់ប្រជានុរាស្ត្ររងគ្រោះ និងជួបការលំបាក តាមរយៈសម្តេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាព្រះរាជដំណាក់គន្ធបុប្ផា៕