ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ពាក់ព័ន្ធប្រតិបត្តិធនាគាររបស់រដ្ឋនៅកម្ពុជា គ្មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ គឺមានតែធនាគារជាតិតែមួយប៉ុណ្ណោះ។
សម្តេចតេជោ បញ្ជាក់ថា «អង្គការមីក្រូហិរញ្ញវត្ថុ គឺមិនមែនជារបស់រដ្ឋទេ»។ ការឱ្យលុយទៅប្រជាជនខ្ចីគឺ ដោយមិនបានពិនិត្យ ឱ្យគ្រប់ជ្រុងជ្រោយ ហាក់ដូចជាមានគម្រោង ដូចជាឱ្យខ្ចីទិញម៉ូតូជិះលេង ហើយបន្ទាប់មក គ្មានលុយសងគឺរិបអូសយកផ្ទះសម្បែងគ្នា។
សម្តេចបញ្ជាក់ថា «អង្គការ និងបុគ្គលដែលធ្វើខុសច្បាប់មួយចំនួន គឺមិនឱ្យរួចពី សំណាញ់ច្បាប់ឡើយ» ។
សម្តេចបញ្ជាក់ថា «ដូចជាករណីថ្មីៗដែលប្រជាជនជាប់ប្រាក់ជាង៧២ម៉ឺនរៀល ហើយគ្នាយកលុយទៅសង បែរជាធនាគារធ្វើហាក់ដូចជាមិនព្រមទទួល គឺមានបំណងចង់រឹបអូសផ្ទះគ្នាតែម្តង។ បានភរិយាខ្ញុំយកលុយទៅសងនិងធ្វើអន្តរាគមន៍ទើបបានរួចផុតពីការរឹបអូស។ អស់លោកមន្ត្រី សមត្ថកិច្ចកុំសូវចេះតែទៅជួយធនាគារធ្វើបាបប្រជាពលរដ្ឋយើង។ ធនាគារ ឬមីក្រូហិរញ្ញវត្ថុបែបនេះត្រូវពិនិត្យឡើងវិញជាបន្ទាន់»៕