កំណែ​ង​ទម្រង់​ស៊ីជម្រៅ របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ !​តែងតាំង​មន្ត្រី​ផ្ទុយ​ខ្លឹមសារ អនុក្រឹត្យ​របស់​រាជរ​ដ្ឋ​ភិ​បាល​

14-March-2016 | ដោយ មែន កំសត់


​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម តែងតាំង​មន្ត្រី​ផ្ទុយ​ខ្លឹមសារ អនុក្រឹត្យ​របស់​រាជរ​ដ្ឋ​ភិ​បាល​លេខ ៤៩៧ អនក្រ បក ចុះ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ​ការតែងតាំង​មិន​ប្រក្រតី សង្ស័យ​មានរឿង​រត់ការ​ក្រោម​តុ  មន្ត្រី​ភាគច្រើន​ប្រតិកម្ម តែ​ក្រសួង​ដែនដី​ធ្វើ​មិនដឹងមិនលឺ​នៅតែ​ការពារ​ប្រកាស​ខុស​របស់ខ្លួន ថា​ត្រឹមត្រូវ ខណៈ​រដ្ឋមន្ត្រីក្រសួង​មុខងារ​ចាត់ទុកថា​មិន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ ។

​តាមរយៈ​លិខិត​មួយច្បាប់​របស់​ក្រសួង​មុខងារសាធារណៈ ចុះ​ថ្ងៃទី ១៦ ខែកុម្ភៈ ផ្ញើជូន​មក​លោក​ប្រធាន​មន្ទីរ​មុខងារសាធារណៈ ខេត្តព្រៃវែង បានសរសេរថា ប្រកា​សលេខ ២១៩ ចុះ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ របស់​ក្រសួង​ដែនដី​នគ​រូប​នី​កម្ម​និង​សំណង់ ដែលមាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម អ៊ឹ​ម ឈុនលឹម តែងតាំង​លោក អេង ផេង​អាន ពី​ប្រធានការិយាល័យ​សំណង់​ក្រុង​ព្រៃវែង​មកជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី ខេត្តព្រៃវែង មាន​ចំណុច​មិន​ប្រក្រតី​មួយចំនួន​ដូចខាងក្រោម ៖

១- ផ្ទុយ​ពី​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៤៩៧ អនក្រ ចុះ​ថ្ងៃទី ៦ ខែ​វិ​ច្ឆឹ​កា ឆ្នាំ ២០១៣ ស្ដីពី​ការធ្វើប្រតិភូកម្ម​អំណាច​រដ្ឋបាល​ដល់​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​តែងតាំង និង​បញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ី​វិល ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ ។

២-​ផ្ទុយ​សេចក្ដីណែនាំ ២២០២ ម​ស ស​ណន ចុះ​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៤ ការតែងតាំង​អនុប្រធាន​មន្ទីរ​ត្រូវធ្វើ​ដោយ​ដី​ការបស់​សាលា​រា​ជនី​ខេត្ត និង​អនុក្រឹត្យ​លេខ ១១៤ អនក្រ បក ចុះ​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៥ ស្ដីពី​ការកំណត់​រចនាសម្ព័ន្ធ​គ្រប់គ្រង និង មុខតំណែង​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង នៃ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។

​មាន​លុយ​ពិតជា​ប្រើ​ខ្មោច​អោយ​រាំ​បាន​មែនឬ ? ខេត្តព្រៃវែង​ចាញ់ឆ្នោត​ច្រើនណាស់ ល្មម​ដឹងខ្លួន​ហើយ សូមមេត្តា​បញ្ឈប់​ការតែងតាំង​របៀប​មហា​លោត​ផ្លោះ មហាអស្ចារ្យ​បែបនេះ​ទៀត ។ មន្ត្រី​ថ្នាក់ក្រោម និង ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ទេ ។

តើ​អស់លោក​ធ្វើការ​ផ្គាប់ចិត្ត​មនុស្ស​ពីរ​បីនាក់ ឬ​ផ្គាប់ចិត្ត​ប្រជាពលរដ្ឋ​ភាគច្រើន ?
​ក្រសួង​ដែនដី​ចូលចិត្ត​តែងតាំង​ប្លែកៗ​ខុសគេ​ជាពិសេស ពូកែ​ខាង​តែងតាំង​ប្រធានការិយាល័យ​សំណង់​ស្រុក អោយ​ផ្លោះ​មក​ធ្វើជា​ប្រធាន​មន្ទីរ​សំណង់​ខេត្ត ។ នេះហើយ​ជា​កំណែទម្រង់​ស៊ី​អោយ​ជ្រៅ​របស់​ក្រសួង​ដែនដី ៕

ចំនួនអ្នកទស្សនា

    20634157

  • ថ្ងៃនេះ10031
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76551
  • ខែនេះ191701
  • ឆ្នាំនេះ191701
  • សរុប20634157